ស្ត្រីម្នាក់ត្រូវប្តី ចាក់ និងអារក សម្លាប់ ទុកសពចោល លើផ្ទះ ជាមួយកូនតូច
ភ្នំពេញ៖ កាលថ្ងៃ ទី០៣ ខែវិច្ឆិកា ស្ត្រីម្នាក់ ត្រូវស្វាមី យកកាំបិតចាក់ និងអារក សម្លាប់ រួចទុកសពក្នុងថ្លុកឈាមនៅលើផ្ទះជួលលេខ១២១៥បេ ស្ថិតក្នុងភូមិ ឬស្សី១ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ជាមួយកូនប្រុសអាយុទើប៥ឆ្នាំ សង្ស័យផ្តើមចេញពីជម្លោះ ព្រោះរឿងផិតក្បត់។

សមត្ថកិច្ចបានបញ្ជាក់ថា នារីរងគ្រោះ មានឈ្មោះ ប៉េង ចិន្តា អាយុ ២៥ឆ្នាំ។ រីឯបុរសជាប្តីកំពុងរត់គេចខ្លួននោះ មានឈ្មោះ អាន សឿន អាយុ ៣៣ឆ្នាំ។ សមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុប្រាកដអំពីករណីឃាតកម្មនេះ នៅឡើយទេ ព្រោះកំពុងតែសាកសួរសាក្សី នៅជុំវិញកន្លែងកើតហេតុ។
តែបើតាមប្រជាពលរដ្ឋ បានអះអាងថា គ្រួសារនេះឧស្សាហ៍កើតជម្លោះអំពើ ហិង្សា ដោយសារប្តីសង្ស័យភរិយារបស់ខ្លួន ជានារីម៉ាស្សាលួចមានសហាយស្មន់ជាមួយមន្រ្តីថ្នាក់ឧត្តមសេនីយ៍ ខណៈបុរសជាប្តីទៅធ្វើការនៅប្រទេសថៃ។
ពេលប្តីជាឃាតក ពេលត្រឡប់ពីថៃវិញ កើតការសង្ស័យ បង្កជាជម្លោះរហូតឈានដល់មានករណីដូចខាងលើតែម្តង។ ចំណែក កូនប្រុសជនរងគ្រោះ អាយុទើប ៥ឆ្នាំ បានថ្លែងបញ្ជាក់ប្រាប់សមត្ថកិច្ចថា ខ្លួនបានឃើញឪពុករបស់គេចាក់ និង អារកសម្លាប់ម្តាយ ហើយក៏រត់ចេញបាត់ទៅ៕ Cambodia News