លោក ​ហ៊ុន ​សែន ​ទទួល​ជួប​​សវនា​ការ​ជា​មួយ​អគ្គ​លេខា​ធិ​ការ​អង្គ​ការ​ទេស​ចរណ៍​ពិភព​លោក​

ភ្នំពេញ ​៖ ​កាលពី​រសៀល​ថ្ងៃទី​ ៣១ ខែតុលា​ ឆ្នាំ​២០១៣ លោក​​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​លោក តា​លី​ប រី​ហ្វា​យ (Taleb Rifai) ​អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភ​ពលោក​ចូល​ជួប​សំដែង​ការគួរសម នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​។

M01-e-fullនៅក្នុង ​ជំនួប​នេះ លោក​បណ្ឌិត តា​លី​ប រី​ហ្វា​យ បាន​ជំរាបជូន​សម្តេច​តេ​ជោ​ថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​កាលពី​ឆ្នាំ ២០១០ រហូតមកដល់​ពេលនេះ​លោក​បានឃើញ​ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្តូ​រ​យ៉ាងពិត​ ប្រាកដ ហើយ​កម្ពុជា​បានក្លាយ​ទៅជា​ទិសដៅ​ទេសចរណ៍​ដ៏​ពិតៗ​និង​មាន​ប្រជាជន​ជាច្រើន ដែល​បាន និង​កំពុង​និយាយ​ពី​កម្ពុជា​ថា មាន​សេដ្ឋកិច្ច​ល្អ និង​នយោបាយ​ល្អ ព្រមទាំង​កំពុងតែ​កសាង​នូវ​ប្រទេស​មួយ​ដ៏​ស្រស់​ស្អាត​នៅ​លើ​ពិភពលោក។

លោក​នាយក​រដ្ឋ​បន្ត្រី​ ហ៊ុន​ សែន​ ​បាន​មានប្រសាសន៍ថា ទោះបី​ជាមាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក៏ដោយ ក៏​កម្ពុជា​នៅតែ​មាន​សក្ដានុពល​នៅឡើយ ហើយ​វិស័យ​ទេសចរណ៍​បាន​ចូលរួម​ចំណែក​យ៉ាង សំខាន់​ជំរុញ​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ។

​លោក​នាយក​រដ្ឋ​បន្ត្រី​ ហ៊ុន​ សែន បន្តថា  យើង​ចង់​ធ្វើ​យ៉ាង ​ណា​កុំ​ឲ្យ​ទេសចរណ៍​ទន្ទ្រាន​វប្បធម៌ តែ​ផ្ទុយទៅវិញ​គឺ​អភិរក្ស​វប្បធម៌​ដើម្បី​ទាក់ទាញ​ទេសចរណ៍។ សម្ដេច​បាន​ថ្លែងអំណរគុណ និង​សូម​គាំទ្រ​នូវ​ចំណុច​ទាំង ៣ ដែល​លោក តា​លី​ប បាន​លើក​ឡើង​ក្នុង​ជំនួប​នោះ៕ Cambodia News

Related Articles

Back to top button
Close
Close