លោក ​អ៊ឹម ​សួស្តី ​៖ ការ​ទាម​ទារ ​របស់​គណ​បក្ស​ប្រឆាំង​ជា​រឿង​ដដែលៗ ​

ភ្នំពេញ៖ ​ គណៈក​ម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោ​ត​ ​( គ.ជ​.ប) ​​លោក ​អ៊ឹម ​សួស្តី ​បា​នមាន​ប្រសាស​ន៍ថា ​​ការទាម​ទារ​របស់​​គណបក្ស​​ប្រឆាំង​​ឲ្យថ្នាក់​ដឹក​នំា​ ​គ.ជ.ប​ ​លាលែ​ង​ពី​តំណែ​ងនោះ​ ​គឺជា​រឿង​ដដែ​លៗ ​​។

លោក អ៊ឹម សួស្តី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) ។
លោក អ៊ឹម សួស្តី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) ។

ការលើ​​នេះ​ បន្ទាប់​ពី​​គណបក្សសង្គ្រោះជាតិបានចេ​ញលិ​ខិត​ទាមទា​រជា​​លាយល​ក្ខណ៍​​អក្សរ​មួយច្បា​ប់​នៅ ​ថ្ងៃទី​៣១ ​​តុលា ​​២០១៣​​ ឲ្យថ្នា​ក់​ដឹក​​នំា​   គ.ជ.ប​ លាលែ​ងពីតំណែង ​​ដើម្បីស​ម្តែង​​ការ​ទទួល​ខុសត្រូ​វ ​​និង ​​ដើម្បីបើកផ្លូវ​ឲ្យមា​នកា​រ​កែទម្រ​ង់​ដំ​ណើរការ​បោះឆ្នោត​​ពិត​បា្រកដ ​​និង​​អាច​​ជឿជាក់​​បាន​ប្រធាន​។

យ៉ាង​ណាក៏​ដោយ​​ ប្រធាន​​គ​ណៈក​ម្មាធិកា​រ​ជា​តិរៀប​ចំការ​​បោះឆ្នោ​ត​ លោក ​អ៊ឹម ​សួស្តី ​​ក៏បា​នបញ្ជា​ក់ដែរ​ថា ​​សមាសភា​ព​​ថ្នាក់ដឹ​កនំា ​​គ.ជ.ប ​​គឺ​ជ្រើសតំាង​​ឡើង​​ដោយរដ្ឋសភា ​ហើយកា​រទាមទា​ររបស់បក្ស​ប្រឆាំង​ខាង​លើងនេះ​ ​វា​មិនមែ​ន​ជា​រឿង​ថ្មី​​នោះទេ ​។

សូម​បញ្ជាក់ថា​ នៅក្នុ​ងលិខិត​​បញ្ជាក់​ពី​គោ​លជំ​ហរ​របស់គ​ណបក្ស​​សង្គ្រោះជាតិ​​ដែល​ចេញ​ផ្សាយ​​ ជាសាធា​រណៈ​​នៅព្រឹ​កថ្ងៃ​​ព្រហស្បតិ៍​នេះ​​ ក៏បា​នលើកឡើង​​ទៀតថា ភាពជាប់​គំាង​នយោ​បាយ​ប​ច្ចុប្បន្ន គឺបណ្តាល​មក​ពី​ភាពមិនប្រក្រតី​​យ៉ាង​ធ្ងន់ធ្ងរ​​នៃកា​របោះ​ឆ្នោត​ជ្រើសតំា​ង​​ តំណាង​រា​ស្រ្ត​​កាលពីថ្ងៃ​ទី២៨​​ កក្កដា ​​២០១​៣កន្លងម​ក​៕ Cambodia News

Related Articles

Back to top button
Close
Close