ចិន​រិះគន់​​អូស្ត្រាលី ដែល​បន្ត​​​​ហាមឃាត់​ចំពោះ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ដំ​របស់​ចិន

ទីក្រុង​ប៉េកាំង​បាន​រិះគន់​រដ្ឋាភិបាល​ អូស្ត្រាលី ដឹកនាំ​ដោយ​លោក Tony Abbott ​ចំពោះ​ការ​គាំទ្រ​​ ​​ការ​សម្រេច​ចិត្ត​របស់​រដ្ឋា​ភិបាល​អាណត្តិ​មុន ដែល​បាន​​បិទ​មិន​ឲ្យ​ក្រុម​ហ៊ុន ទូរគមនាគមន៍​ Hauwei ​របស់​ចិន ​ដេញ​ថ្លៃ​​​ទិញសេវា​​អ៊ិនធើរណិត​ Broadband ថ្មី​របស់​អូស្ត្រាលី (National Broadband Network)។

រដ្ឋា​ភិបាល​អូស្ត្រាលី​អាណត្តិ​មុន ​បាន​រារាំង​ក្រុម​ហ៊ុន​ចិន​នេះ ពីការ​ស្នើសុំ​​​ធ្វើ​កិច្ច​ការ​ពាក់ព័ន្ធ​នឹង​ បណ្តាញ​​អ៊ិនធើរណិត​ Broadband​ ជាតិ ដោយ​សំអាង​លើ​​ការ​​បារម្ភ​ពី​សន្តិសុខ។

រដ្ឋ​ មន្ត្រី​ទំនាក់ទំនង​អូស្ត្រាលី​ លោក Malcolm Turnbull ​ធ្លាប់​បាន​សន្យា​ថា​​នឹង​ពិនិត្យ​មើល​ការ​ហាត់​​​​​​នោះ​ឡើង​វិញ ប៉ុន្តែ​​​បន្ទាប់​​ពី​ទទួល​ការ​ផ្តល់​ព័ត៌មាន​ពី​អ្នក​ស៊ើប​ការណ៍​សម្ងាត់​ របស់​ខ្លួន អគ្គ​មេធាវី​ថ្មី​របស់​អូស្ត្រាលី លោក George Brandis ​បាន​សម្រេច​ថា​នឹង​បន្ត​ការ​ហាម​ឃាត់​ជា​បន្ត​ទៀត។

អ្នក​នាំ​ពាក្យ​ ក្រសួង​ការ​បរទេស​ចិន និយាយ​ថា រដ្ឋា​ភិបាល​ចិន​​តែង​តែ​ប្រឆាំង​ចំពោះ​ប្រទេស​ណា ដែល​ប្រើ​​​​​កត្តា​សន្តិ​សុខ​​​ជាតិ ​ជា​មូល​ហេតុ​ ឬ​ជា​លេស ដើម្បី​រំខាន​ដល់​​សេដ្ឋកិច្ច ឬ​កិច្ច​សហការ​ពាណិជ្ជកម្ម​​​រវាង​ប្រទេស​ទាំងពីរ៕ (Radio Australia)

Related Articles

Back to top button
Close
Close