ប្រធានរដ្ឋសភាថា ទ្វារ រដ្ឋសភា នៅតែបន្តបើក សម្រាប់បក្សប្រឆាំង
ភ្នំពេញ៖ លោក ហេង សំរិន ដែលត្រូវបានជ្រើសតាំង ដោយកិច្ចប្រជុំបិទទ្វារនេះ ឲ្យធ្វើជាប្រធានរដ្ឋសភា បន្តសម្រាប់អាណត្តិទី៥ នេះទៀតនោះ បានឆ្លើយទៅកាន់ ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីមានកិច្ចប្រជុំបិទ្វារ មួយកាលពីព្រឹកថ្ងៃទី១០ តុលាម្សិលមិញ ប្រធានរដ្ឋសភាថា ទា្វររដ្ឋសភា នៅតែបើកចំហជានិច្ច សម្រាប់ក្រុមអ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ហើយភាគីបក្សប្រជាជនកម្ពុជា នៅតែត្រៀមខ្លួនជានិច្ច ដើម្បីធ្វើការចរចារ ជាមួយ គណបក្សសង្គ្រោះជាតិ ដែលមាន៥៥អាសនៈ ក្នុងរដ្ឋសភា ។
ប៉ុន្តែយ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ក្នុងប្រទេសកម្ពុជា បានប្រកាសថា ដើម្បីតុល្យភាពអំណាច ខ្លួននឹងមិនប្ដូរជំហរ ទេ ។ នោះគឺការទាមទារ តំណែងជាប្រធានរដ្ឋសភា ដែលភាគីបក្ស ប្រជាជនមិនអាច ធ្វើទៅកើត ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ ដែលមានការចូលរួម តែពីខាងអ្នកតំណាងរាស្ត្រ បក្សប្រជាជននោះ ក៏បានសម្រេចផងដែរ ជ្រើសតាំង កូនប្រុសរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី និងកូនប្រុសលោក ស ខេង គឺលោក ស សុខា ឲ្យចូលជាសមាជិកគណៈកម្មាធិការ ទី៥ និងទី៦ របស់រដ្ឋសភា ៕ Cambodia News