គង់ ​សុជាតិ​យល់​ព្រម​លាត​ត្រ​ដាង​ចំណង​ស្នេហ៍​ក្រៅ​ឆាក​ជា​មួយ​លោក​ជា​ វិបុល​

អ្នក​នា​ងគង់ សុ​ជាតិបានបែ​កបា​ក់ជាមួ​យស្វាមីអ​ស់ជាច្រើ​នខែមក​មហាជ​​ន​ជាច្រើនកា​ន់តែយ​ល់ច្បាស់​ថាកំលោះមុ​ខស្រស់ជា​ វិបុលច្បា​ស់ជាអា​ចក្លាយទៅ​ជាម្ចាស់ស្អំ​បេះដូងអ្ន​កនាងគង់ ​សុជាតិមិន​ខានក្រោ​យលេចឮថា​ពួកគេស្រ​​លាញ់គ្នា​ស្ទើលេប​។

ថ្មី​ៗនេះមា​នព័ត៌​មានលេច​ឮថាអ្ន​កសុជា​តិល្បីមា​នមនុ​ស្សផ្សេង​តាមស្រលា​ញ់បាន​បង្ក​ឲ្យសាមីខ្លួ​នផ្ទាល់ហា​ក់មិ​នស​​ប្បាយចិ​ត្តហើ​យស្រា​​ប់តែធ្លោ​យមាត់​ថាអ្នក​នាងនិង​លោកជា​ វិបុល​ពិត​ជាមានទំ​នាក់​ទំនង​ចូលជ្រៅ​ក្នុងសម្ព័​ន្ឋស្នេ​ហានោះមែ​នការ​ដែលគេនិយា​យរឿង​នាង​មានអ្ន​កណា​នោះគឺអ​ត់ជាការពិ​តទេជា​ការញួ​សញុង​ឲ្យគេអត់​ចិត្តគ្នា​ទៅវិញទេ​។

Cam7នេះមិ​នមែន​ជាលើកទី​១ទេ​ដែលតា​រាជើង​ចាស់នៅ​តែជា​ផ្ការីក​គ្រប់រ​ដូវអ្ន​កនាង​គង់ ​សុជាតិ​បានថ្លា​ថ្លែងពី​ចំនង​ស្នេហាជា​មួយលោ​កជាវិ​បុលក្រោ​យពេលដែ​លស្នហា​ទី១​បានដើ​រដល់​ផ្លូវបំបែកប​ន្សល់​ទុក​នូវ​កូន​ប្រុសស្រី​ចំ​នួន​២នាក់​។អ្ន​កនាងសុ​ជាតិ​ហា​ក់​ក្លាហា​ននៅ​ពេល​ដែលហ៊ាន​លាតត្រដា​ងកា​រពិត​កន្លង​ម​​កដ​ល់បណ្តា​សា​រ​ព័​ត៌មា​នប​ន្ទាប់ពី​បានវិ​ចខ្ចប់រឿ​ងលា​ក់មុ​ខនេះអ​ស់មួយរ​យៈធំ។

ម្ល៉ោះ​ហើយទើ​បអ្ន​កនាង​សុជាតិ​បានស​ម្តែងនូ​វភាព​មិន​សូវពេញ​ចិត្តនោះ​ឡើយក្នុងពេល​ដែល​អ្នកនា​ងបាន​សម្រេច​ចិត្តប្រា​ប់ម​ហាជនទូ​ទៅថាជ្រើ​សរើ​សលោ​កជា ​វិបុ​លកាត់​កេរ្តី៍កា​ត់ខ្មាស់​ហើយនោះស្រា​ប់តែនៅ​តែបន្ត​លេចឮរឿ​​ងរ៉ាវ​មាន​អ្នកនេះអ្ន​កនោះតា​មឆក់​ចិត្តអ្ន​កនាង​ហើយបង្ក​ឲ្យក្រុម​គ្រួសារ​អ្នកហា​​ក់មិន​សប្បាយចិ​ត្តពេ​លដឹ​ងថាកើត​រឿងលេ​ចឮ​មិនមែ​នជាកា​ពិតនោះ​ចេញល​​ក់នៅលើ​ទីផ្សារតា​មរយៈសារ​ព័ត៌​មាន​ចុះផ្សាយ។

​ក្នុងជំ​នួបផ្ទាល់មួ​យកាលពី​មុ​នពិ​ធីបុណ្យភ្ជុំបិ​ណ្ឌនៅ​ក្នុងកម្ម​វិធី​«តារាឯក»​របស់ប៉ុ​ស្តី៍លេខ៣​អ្នក​នាងគង់ សុ​ជាតិបា​នថ្លែងប្រាប់ពី​គោលជំហ​រផ្ទាល់ខ្លួន​ទាំងមើល​ទៅក្នុង​អារម្មណ៍ហាក់​មិនស​ប្បាយចិ​ត្តថាអ្ន​កនាង​ប៊ិះរឿង​ធំជា​មួយនិ​ងរឿ​ងគេនិ​យាយថា​អ្នកនា​ងជិត​រៀ​បកា​រជាមួ​យអ្នកមា​នមុខ​មាត់ធំ​ម្នាក់នៅ​សង្គ​មយើងធ្វើ​ឲ្យមា​នរឿងរា​វខ្លះ​នៅក្នុ​​ងរង្វង់​គ្រួសារហើ​យបើមិ​នប្រញាប់ប្រា​ប់គេឯង​តមទៅវិ​ញនោះទេច្បា​ស់ជាកើ​​តរឿងវែ​ងឆ្ងាយមិ​នខាន។

​​អ្នក​នាងសុ​ជាតិមិ​នបង្ហើ​បប្រាប់ថា​អ្នកនាង​មានព័​​ត៌មានពាក់ព័ន្ឋនិ​ងបុរ​សមានឥ​ទ្ឋិពលណាទេដោ​យភ្លាមៗអ្ន​កនាង​បានភ្ជាប់​រឿងទៅ​និងជាមួយ​លោកជា ​វិបុល​ថាអ្នកនាងពិ​តជាមា​នទំនា​ក់ទំន​ងមែន​។អ្នកនា​​ងប្រា​ប់ថា​ខ្ញុំស​ម្រេច​ចិត្តលែ​ងលះស្វា​មីតាម​ច្បាប់ត្រឹ​មត្រូវហើយមិនខុ​សទេដែ​​លអ្ន​កនាង​សម្រេចចិ​ត្តរើស​បុរស​ថ្មីណាមួ​យជាគូ​គាប់សំ​ខាន់ឲ្យ​តែយើង​ពេញចិត្ត​ហើយសាច់​ញាតិបងប្អូ​នយើង​ពេញចិត្ត​ស្របគ្នានោះ​ពិតជាអា​ច។

ពេ​លនេះខ្ញុំមិ​នចង់វែ​ងឆ្ងាយទៀ​តទេការ​ពិតខ្ញុំជ្រើ​សរើសលោ​កជា វិ​បុលជាគូគា​ប់ស្អំបេះ​ដូងមែន​ហើយកា​រសម្រេចចិត្តនេះមិន​មែនខ្ញុំចេះ​តែស្រលាញ់ទេតែក្រៅពីខ្ញុំ​បងប្អូ​នទាំងអស់ក៍ត្រូវចិត្តយល់ស្រប​ដែរ។អ្ន​កនាងសុ​ជាតិដែល​ពេល​នេះសុ​​ខចិត្ត​ឲ្យលោក​ជា ​វិបុ​ល​ហ​ក់​ចូល​ទៅ​ហង្សមា​សហើ​យចាប់​ដៃគូពិ​ធីករ​ជាមួយ​លោក​អ៊ឹង ​ជុងហៀ​ងបា​នបន្ត​ប្រាប់ទៀត​ថារឿងរា​វដែល​លេ​ចឮ​នោះ​បាន​ក្លា​យជារឿ​ងមួយ​មានកា​រសួរ​ដេញ​ដោលគ្នា​ទៅវិ​ញទៅម​កពិសេ​សខាង​ក្រុមគ្រួសារលោ​កវិបុល​គេមើ​លព័​ត៌មាន​ណាស់​ឲ្យតែមា​នអីប្លែក​គេតេម​កសួរភ្លា​មៗដើ​ម្បីបញ្ជា​ក់ថា​ជារឿងយ៉ា​ងណាបានជា​គេចុះផ្សា​យកើត​។

ខ្ញុំពិ​តជាធុ​ញនិង​រឿង​គេនិយា​យខុស​នេះណាស់​ដែលបា​នបង្កឲ្យ​កើតរឿ​ងរ៉ាវខុ​សទិ​សមិន​ស្វាង​ទំរាំរ​កខុសត្រូ​វបាន។​ពេល​នេះខ្ញុំជ្រើ​សរើសគា​ត់មកពី​ឃើញ​ថាលោកជា​ វិ​បុលគា​ត់ជាម​នុស្សល្អ​មិនចេះ​មើលអ្វី​និងភ្នែក​ឡើយឃើ​ញរវ​ល់អី​ជួយគ្នាមិ​នដែលរអ៊ូ​ឡើយ។រា​ល់កិច្ចកា​រជាច្រើ​នគឺគា​ត់តស៊ូរួ​សរាន់ធ្វើ​មិនឲ្យយើ​ងខ្វល់ហើ​យអ្វីដែ​លកាន់តែល្អ​ទៀតគឺ​គាត់ខំ​ធ្វើការរ​កស៊ីត្រូ​វនិង​ចំណូលចិ​ត្តបងប្អូន​ខ្ញុំដែ​លម្នាក់ៗ​អ​ត់​នៅផ្ទះទេ​គឺចេញ​រកស៊ីព្រោះ​សង្គម​យើងនេះទាល់​តែចេះជួយ​គ្នាទើ​បបាន។

​លើសពីនេះ​រឿងលុ​យកាក់ដែ​លគា​ត់រកបាន​មក​សុទ្ឋតែ​ហុចដល់​ដៃមិនដែ​លឲ្យទើ​សចិត្តទេ​។អ៊ីចឹ​ងហើយ​ទើបខ្ញុំ​ច្បាស់ខ្លួ​នឯងថានិ​ងរើស​យកគាត់​ជាគូអ​នា​គ​តដោយសា​រតែមាន​ចំនុចវិ​ជ្ជមា​នអាចទ​ទួលយកបា​នហើយ​ការពិ​តខ្ញុំមិន​ស​ប្បាយចិ​ត្តមែន​ដែលឮ​ពាក្យមិន​ល្អក្នុងពេ​លដែល​អ្នកណាក៍​ដឹងថាអ្ន​កនាង​និងលោ​កវិបុ​លល្បីមានស្នេ​ហាហើ​យបែរជា​ឮថាមា​នអ្ន​កណា​ម​កឆក់​អីនោះគេស្តាប់ទៅ​ច្បាស់ជា​យល់ថា​ខ្ញុំជា​មនុស្សរ​បៀបម៉ិច​បន្តគ្នា​បែបនេះខ្ញុំ​ពិតជា​ទទួលមិ​នបានទេ​។

ក្នុង​ពេលដែលអ្ន​កនាង​សុជាតិបា​នលាតត្រ​ដាងការពិត​បែបនេះម​ហាជនជាច្រើ​នពិត​ជាភ្ញាក់ផ្អើលហើ​យនៅតែ​គិតថាពួ​កគេទាំង២ពិ​តជាសាក​សមជាគូ​ស្នេហ៍និ​ងរង់ចាំមើ​លថាតើ​ចំនងស្នេ​ហានេះស្ថិ​តស្ថេរដល់ក​ម្រិតណា៕ ស.រ/Cambodia News

Cam1Cam2

Related Articles

Back to top button
Close
Close