អាជ្ញាធរ​រាជ​ធានី​ភ្នំ​ពេញ​ត្រៀម​កម្លំាង​ការ​ពារ​សន្តិ​សុខ​ក្នុង​ពិធី​ក្រុង​ពាលី ​និង​សម្ពោធ​ព្រះ​បរម​រូប​ព្រះ​រតន​កោ​ដ្ឋ​

ភ្នំ​ពេញ​៖ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់​ពន្ធ័ កាលពី​ថ្ងៃ​ទី ៨ ខែតុលា លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ជា​អ្នកទទួលខុសត្រូវ​លើ​ផ្នែក​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ពិធី​ក្រុង​ពាលី និង​ពិធី​សម្ពោធ​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ​ទាំង ផ្នែក ទទួលភ្ញៀវ និង​ការ រៀបចំ​ទូទៅ ។

Lay-560លោក ប៉ា សុជាតិ​វង្ស បាន​បន្ដថា តួនាទី​អាជ្ញាធរ​ត្រូវ​ទទួល រៀបចំ​សណ្តា​ប់ធា្ន​ប់ និង​ការពារ​សន្តិ​សុខ​ក្នុង​ពី​ធី​នេះ​នៅ​ល្ងាច​ថ្ងៃទី ១០ និង​ព្រឹក​ថ្ងៃទី ១១ រហូតដល់ ថ្ងៃទី ១៥ ដែល​ជា​ថ្ងៃ​គោរព​វិញ្ញា​ណ​ក្ខ័ន្ធ​ព្រះ​រតន​កោដ្ឋ​។​

ព្រះរាជ​ពិធី​នេះ​ ប្រព្រឹត្ត​ក្រោម​ព្រះរាជាធិបតី ភាព​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​ផងដែរ​។​ នៅក្នុង​ពិធី​នេះ​អាជ្ញាធរ​នឹង​បិទផ្លូវ​នៅ​ម្តុំ​វិមានឯករាជ្យ ដល់​សួន​មុខ​ណាហ្គា​វើល ដោយ​រថយន្ត គណៈប្រតិភូ​ត្រូវ​អនុញ្ញាតឲ្យ​ចូល​តាមផ្លូវ​ព្រះ​នរោត្តម​។​

ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ​ត្រូវ​បាន​បញ្ចុះ​បឋមសិលា​កាលពី​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ​ឆ្នាំ ២០១៣។​ព្រះ​ករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ​ទ្រង់​បាន​យាង សោយ ព្រះ​ទិវង្គត កាលពី​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ​២០១២ នៅ​ឯ​មន្ទីរពេទ្យ​ក្រុង​ប៉េកាំង​ប្រទេស​ចិន ក្នុង​ព្រះជន្ម ៩០ ព្រះវស្សា​ដោយ​ជរា​ពាធ​៕ Cambodia News

Related Articles

Back to top button
Close
Close