អ្នកស្លាប់ដោយគ្រោះទឹកជំនន់កើនដល់ ១០៤ នាក់ហើយ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែតុលា លោក ញឹម វណ្ណដា ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ដរាយ បានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣ គ្រោះធម្មជាតិទឹកជំនន់បានសម្លាប់ប្រជាជនកម្ពុជា កើនដល់ ចំនួន ១០៤ នាក់ហើយ ក្នុងនោះកុមារ៤០នាក់។
អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ដរាយ រូបនេះបន្តថា ទឹកជំនន់ក្នុងប្រទេសកម្ពុជា បានសម្លាប់មនុស្សកើនដល់ ចំនួន ១០៤ នាក់ (ក្មេង៤០នាក់) ហើយ និងគ្របដណ្តប់២០រាជធានី-ខេត្ត ស្មើនឹងស្រុក-ក្រុងចំនួន១១៧ ឃុំ-សង្កាត់៦១០។
លោក ញឹម វណ្ណដា បន្តថា មកដល់ពេលនេះទឹកជំនន់នៅតាមបណ្តាខេត្ត-រាជធានីមួយចំនួនបានចាប់ផ្តើម ស្រកហើយ ។ ដោយឡែកនៅខេត្តបាត់ដំបងស្រកបានតែ៣០ភាគរយប៉ុណ្ណោះ ហើយថាផ្លូវជាតិលេខ៥ ពិសេសពីបាត់ដំបង មកខេត្តពោធិសាត់ផ្លូវបានដាច់ជាដុំៗ ហើយខេត្តដែលទទួលរង ទឹកភ្លៀងកំពុងតែលិច លង់ធ្ងន់ធ្ងរជាងគេ នៅខេត្ដបន្ទាយមានជ័យ កំពង់ធំ និងនៅខេត្ដ សៀមរាប។
លោក ញឹម វណ្ណដា បានបព្ជាក់ថា ទំាងជំនន់ទឹកភ្លៀង និង ទឹកជំនន់ទន្លេមេគង្គ បានធ្វើឱ្យប៉ះពាល់មនុស្សសរុប១លាន៥សែននាក់ ផ្ទះ១២ម៉ឺន៥សែនខ្នង វត្តអារាម ៣៧៦ សាលារៀន ៧៦០ខ្នង មណ្ឌលសុខភាព៥៥កន្លែង ស្រូវលិចលង់ ២សែន ៥ម៉ឺនហិកតា៕ Cambodia News