អ្នកបើករថយន្តបុករថយន្តសម្តេចក្រុមព្រះត្រូវតុលាការបង្គាប់ឲ្យឃុំខ្លួន
សារព័ត៌មាន Cambodia News/
ព្រះសីហនុ ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក ប្លុង វិសាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ បានសម្រេចឃុំខ្លួនអ្នកបើករថយន្តតាក់ស៊ី ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបុកព្រះទីនាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បណ្តាលឲ្យទ្រង់រងរបួសធ្ងន់ និងអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព។
តាមដីកាឃុំខ្លួន អ្នកបើករថយន្តរូបនេះមានឈ្មោះ ម៉ិល សារ៉េត អាយុ៣៤ឆ្នាំ រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ត្រូវបានចោទប្រកាន់ពីបទ «បើកបរធ្វេសប្រហែស បណ្តាលរបួស និងស្លាប់អ្នកដទៃ»៕