ក្មេងប្រុសអាយុ ៧ឆ្នាំ​​​​ម្នាក់ត្រូវឃាតកសម្លាប់​​​យ៉ាងសាហាវព្រៃផ្សៃ

Cambodia News

ដោយ៖ ហេង នាង

កំពត៖ កាលថ្ងៃទី១៥ សីហា ២០១២ ក្មេងប្រុសអាយុ ទើប៧ឆ្នាំ ម្នាក់ត្រូវបានក្រុមឃាតក ប្រើកាំបិតវះពោះក្រោមចុងដង្ហើមរហូត ដល់លើផ្ចិតហើយកាត់ដៃខាងឆ្វេង និងខ្វេះភ្នែកខាងឆ្វេងយកទៅបាត់ស្ថិតនៅចម្ងាយ១០០ម៉ែត្រពីផ្ទះកុមាររងគ្រោះដែល ដាច់ស្រយ៉ាលពីគេក្នុងភូមិត្រពាំង៣ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ក្មេងប្រុសរងគ្រោះមានឈ្មោះ វ៉ែន សុធា អាយុ ៧ឆ្នាំ មានឪពុកឈ្មោះ កឹម វឹត អាយុ ៤៣ឆ្នាំ។

តាមការឲ្យដឹងពីបងប្រុសកុមាររងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី១៥ សីហា នៅម៉ោងប្រមាណជាង៣រសៀល ប្អូនប្រុសរបស់ខ្លួនបានសុំទៅងូតទឹក ហើយស្រាប់តែបាត់រហូតមិនឃើញត្រឡប់មកវិញ។ លុះដល់វេលាម៉ោង ៥ មិនឃើញប្អូនត្រឡប់មកវិញ ក៏នាំគ្នាដើររកមើល ស្រាប់តែប្រទះឃើញសពនៅក្នុង គម្ពោតព្រៃ ដោយត្រូវគេវះពោះចាប់ពីក្រោមចុងដង្ហើមដល់លើផ្ចិត កាត់ដៃឆ្វេង ព្រមទំាងខ្វេះភ្នែកខាងឆ្វេងយកទៅបាត់ផងដែរ។

ពាក់ព័ន្ធនឹងករណីឃាតកម្មដ៏សាហាវព្រៃផ្សៃ និងគួរឲ្យភ្ញាក់ផ្អើលខាងលើនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានបានថា ជាករណីអ្វីនៅឡើយនោះទេ ព្រោះកំពុងធ្វើកោសលវិច័យ និងសាកសួរព័ត៌មានពីឪពុក ម្តាយ របស់ក្មេងប្រុសរងគ្រោះ៕

Related Articles

Back to top button
Close
Close