សភានឹងបន្តកិច្ចប្រជុំ ជ្រើសតាំងគណៈកម្មាធិការជំនាញនាថ្ងៃស្អែកនេះ
ភ្នំពេញ៖ នៅ ថ្ងៃទី៩ តុលានេះ អគ្គលេខាធិការដ្ឋាន រដ្ឋសភា បានឲ្យដឹង ថា សភានឹងបន្តកិច្ចប្រជុំលើកទី១ នីតិកាលទី៥ របស់ខ្លួននាវេលា ម៉ោង៨ព្រឹក ថ្ងៃទី១០ តុលា ដើម្បីជ្រើសតាំងសមាជិកគណៈកម្មាធិការជំនាញទាំង៩ ។
នៅក្នុងសេចក្ដីជូនដំណឹងមួយ ដែលចុះហត្ថលេខាដោយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថា កិច្ចប្រជុំនេះ ដឹកនាំដោយសម្ដេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើស តាំង ៖
១-សមាជិកគណៈកម្មាធិការសិទ្ធិ មនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា ។
២-សមាជិកគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម ។
៣-សមាជិកគណៈកម្មាធិការវិនិយោគ កសិកម្ម អភិវឌ្ឍន៏ជនបទ បរិស្ថាន និងធនធានទឹក ។
៤-សមាជិកគណៈកម្មាធិការមហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និងមុខងារសាធារណៈ ។
៥-សមាជិកគណៈកម្មាធិការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាន ។
៦-សមាជិកគណៈកម្មាធិការ និងនីតិកម្ម ។
៧-សមាជិកគណៈកម្មាធិការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៏ ។
៨-សមាជិកគណៈកម្មាធិការសុខាភិបាល សង្គមកិច្ច អតីតយុវជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី ។
៩-គណៈកម្មាធិការសាធារណៈការនិងដឹកជញ្ជូន ទូរគមនាគមន៏ ប្រៃសណីយ៏ រ៉ែ និងថាមពល ឧស្សហកម្ម ពាណិជ្ជកម្ម រៀបចំដែនដី នគររូបបនីយកម្ម និងសំណង់ ៕ Cambodia News