អូស្រ្តាលីប្រកាសផ្តល់ជំនួយ៣លានដុល្លារដើម្បីសម្រួលការកកស្ទះចរាចរណ៍នៅឥណ្ឌូណេស៊ី
នាយក រដ្ឋមន្ត្រីអូស្ត្រាលីគ្រោងនឹងប្រកាសផ្តល់ជំនួយលើគម្រោងមួយ ក្នុងការសម្រួលការកកស្ទះចរាចរណ៍នៅប្រទេសឥណ្ឌូណេស៊ី និងតាមបណ្តាទីក្រុងសំខាន់ៗផ្សេងទៀតនៅក្នុងតំបន់។
ក្នុង កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិចក្នុងកោះ Bali ប្រទេសឥណ្ឌូណេស៊ីលោក Abbott នឹងប្រកាសផ្តល់ជំនួយ៣លានដុល្លារ លើគម្រោងសហប្រតិបត្តិការជាដៃគូរួមមួយ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍នៅឥណ្ឌូណេស៊ីតាមរយៈការ ផ្តល់ឲ្យមាននូវហេដ្ឋារចនាសម្ពន្ធ័ឲ្យកាន់តែប្រសើរ។
ក្នុង កិច្ចប្រជុំកំពូល APEC នេះដែរ លោក Abbott នឹងបន្តពិភាក្សាជាមួយនឹងក្រុមប្រទេស១២ផ្សេងទៀត ដែលមានឈ្មោះថា ប្រទេសដៃគូអន្តរប៉ាស៊ីហ្វិចដើម្បី បញ្ចប់កិច្ចពិភាក្យាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឲ្យបានត្រឹម ចុងឆ្នាំនេះ៕ (Radio Australia)