អាម៉េរិក ត្រៀម សងសឹក បន្ទាប់ពី វេណេស៊ុយ អេឡា បណ្តេញ មន្ត្រីទូតខ្លួន ចេញពីប្រទេស

សារព័ត៌មាន​ Cambodia News​/

វ៉ាស៊ីនតោន(១៩ កុម្ភៈ ២០១៤)៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា សហរដ្ឋអាម៉េរិក បានអះអាងថា នឹងបញ្ចេញសកម្មភាព បកវិញ ចំពោះទង្វើ ដែល វេណេស៊ុយអេឡា បានបណ្តេញមន្ត្រីថ្នាក់ស្ថាន កុងស៊ុលរបស់ខ្លួន ចំនួនបីរូបចេញពី ប្រទេសអាម៉េរិក ឡាទីនមួយនេះ ហើយថាវាជាទង្វើ “គ្មានមូលដ្ឋាន និង ក្លែងក្លាយ” ដែលបាន ធ្វើការចោទប្រកាន់មន្ត្រីទូត របស់ អាម៉េរិកដូច្នេះ។

Hong-0498អ្នកនាំពាក្យក្រសួង ការបរទេសអាម៉េរិក លោកស្រី ចេន ផ្សាគី បាននិយាយថា រដ្ឋាភិបាល ក្រុងវ៉ាស៊ីន តោន បានធ្វើការកត់សម្គាល់ កាលពីរសៀលថ្ងៃចន្ទ ដើម សប្តាហ៍នេះអំពីសេចក្តី សម្រេចរបស់ទីក្រុង ការ៉ាកាស ក្នុងការបណ្តេញមន្ត្រីទូតថ្នាក់ស្ថានកុងស៊ុលរបស់អាម៉េរិក ចេញពីទីនោះ។ លោកស្រី បានបញ្ជាក់ក្នុង សេចក្តីថ្លែងការណ៍ទៀតថា “មន្ត្រីទូតត្រូវបាន បណ្តេញចេញពីប្រទេសក្នុងរយៈពេល ៤៨ម៉ោង។ យោងទៅលើមាត្រា ៩ នៃសន្ធិសញ្ញាស្តី ពីទំនាក់ទំនងការទូតទីក្រុង វីយែន និង មាត្រា ២៣ នៃទំនាក់ទំនងថ្នាក់ស្ថានកុងស៊ុលនោះ សហរដ្ឋអាម៉េរិក កំពុងពិចារណាលើសកម្មភាព ដែលខ្លួនត្រូវ ឆ្លើយតប។”

អ្នកនាំពាក្យខាងលើ ក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់ ទាំងអស់ពីសំណាក់ អាជ្ញាធរវេណេ ស៊ុយអេឡា មកលើមន្ត្រីទូតរបស់ខ្លួន ដោយថាការផ្តល់ ទិដ្ឋាការ ទៅកាន់ និស្សិតសកលវិទ្យាល័យ វេណេស៊ុយអេឡានោះ គឺជារឿងធម្មតានោះទេ។

គួរបញ្ជាក់ថា រដ្ឋាភិបាលវេណេស៊ុយអេឡា បានសម្រេចបណ្តេញទូតអាម៉េរិកចេញពីប្រទេស កាល ពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្រោយពីខ្លួនចោទប្រកាន់ថា ពួកគេ បានញុះញង់ឲ្យមានអំពើ ហិង្សាកើត ឡើងនៅប្រទេសអាម៉េរិកឡាទីនមួយនេះ កាលពីថ្ងៃទី១២ ខែកុម្ភៈ ដែលបាន បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង ជាង ៧០នាក់រងរបួសនោះ៕ ប្រភព​ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ(ប្រែ​សម្រួល​ដោយ៖ DAP)

Related Articles

Back to top button
Close
Close