មនុស្ស ២៤នាក់ និងរបួស ១៦៩នាក់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ យោងតាមរបាយការណ៏ ដែលចេញផ្សាយដោយគេហទំព័រ របស់អគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ពីថ្ងៃទី៣-៥ តុលា ឆ្នាំ ២០១៣ ដោយសារឥទ្ធិពល នៃគ្រឿងស្រវឹង គ្រោះថ្នាក់ចរាចរណ៏ បានឆាបឆក់យកជីវិត មនុស្ស អស់២៤នាក់ និងធ្វើឲ្យរបួស យ៉ាងហោចណាស់១៦៩នាក់ ។
របាយការណ៏នោះ បានលើកឡើងថា គ្រោះថ្នាក់ចរាចរទាំងនោះ បណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ និងការបើកបរ មិនគោរពច្បាប់ ចរាចរណ៏ ។
ប៉ុន្តែយ៉ាងណាក៏ដោយ ចំនួនអ្នករងគ្រោះនាពេលនេះ តិចជាង បើធ្វើការប្រៀបធៀបទៅនឹង រយៈពេល៣ ថ្ងៃដូចគ្នា កាលពី ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១២ ដែលមាន ២៦នាក់ ។ តែចំនួនអ្នករងរបួសមានការកើនឡើង ខណៈដែលកាលពីឆ្នាំទៅមានត្រឹមតែ ១៣៩នាក់ នោះ ៕ នាង/Cambodia News