កម្ពស់​ទឹក​ទន្លេ​មេគង្គ​ចតុ​មុខ​ឡើង​ជិត​ដល់​កម្រិត​ប្រកាស​អាសន្ន​

ភ្នំពេញ​ ៖ ស្ថានភាព​ទឹកទន្លេមេគង្គ​ចតុមុខ​រាជធានី​ភ្នំពេញ​នៅព្រឹក​ថ្ងៃទី៣០ ​កញ្ញា​ ២០១៣ ​បានឡើងដល់កម្ពស់១០,២៦​​ម៉ែត្រ លើកម្រិត​ដែលត្រូវ​ប្រកាស​ឲ្យមាន​ការប្រុងប្រយ័ត្ន​១០,៥០ម៉ែត្រ ។

Cam5ប្រធានមន្ទីរ​ធនធាន​ទឹកនិងឧតុនិយ​មរាជធានី​ភ្នំពេញ​ លោក ម៉ៅ ប៊ុនធឿន​ បានបញ្ជាក់ឲ្យ​ដឹងទៀតថា ​នៅថ្ងៃស្អែក(០១តុលា​) ​ទឹកនឹងបន្ត​ឡើង​ដល់កម្ពស់ ​១០,២៨ម៉ែត្រ ​ប៉ុន្តែ​នៅថ្ងៃទី០២ ​តុលា ​២០១៣ ​កម្ពស់ទឹកទន្លេចតុមុខ​នឹងស្រក​មកនៅ​ត្រឹម​កម្ពស់១០,២៦​ម៉ែត្រវិញ ​និងនៅថ្ងៃទី០៣​តុលា​​ កម្ពស់ទឹក​ទន្លេមេគង្គ​ចតុមុខនឹងស្រកនៅ​ត្រឹម១០,​២៣ម៉ែត្រ តែទឹកនៅ​ស្ថានីយ៏​​ជលសាស្រ្ត​ខេត្តស្ទឹងត្រែង ទឹកជំនន់​នឹងហក់ឡើង​ជាថ្មី។

លោកប្រធានមន្ទីរ​ធនធានទឹក​និងឧតុនិយម​រាជធានីភ្នំពេញ​បានបន្តថា ​មកដល់ពេលនេះ ទ្វារទឹក ស្ថានីយ៏ និងប្រព័ន្ឋ​លូ​ចំនួន​កន្លែង​៨ ​ក្នុងចំណោម​១១កន្លែង​ ត្រូវបានបិទនិង​បូមទឹកចេញ ។

លោក ម៉ៅ ប៊ុន ធឿន​ ​បានព្រមានថា​​រាជធានីភ្នំពេញ​អាចនឹងលិចលង់​​ ប្រសិនបើទឹកភ្លៀង​ធ្លាក់ក្នុង​កម្រិតកម្ពស់​៥០មិល្លីម៉ែត្រ តែស្ថានភាព​បច្ចុប្បន្ន​មិនទាន់មានអ្វី​ប្រែប្រួល​នៅ​ឡើយ​ទេ ហើយថាព្រែក បឹងបួរ និងស្ថានីយ៏សណ្ត​ជុំវិញរាជធានីភ្នំពេញ​មក​ដល់ព្រឹកថ្ងៃទី៣០​កញ្ញានេះ ​ទឹកក៏មិនទាន់​ជន​លិចនៅឡើយ​នោះដែរ៕ Cambodia News

Related Articles

Back to top button
Close
Close