កម្លាំងកងរាជអាវុធហត្ថ ដែលមកការពារសន្តិសុខនៅភ្នំពេញបាន ដកទៅមូលដ្ឋានវិញ
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមកការពារសន្តិសុខសណ្តាប់ធ្នាប់ទំាង នៅ មុនពេលនិងអំឡុងពេលបាតុកម្ម ដឹកនំាដោយបក្សប្រឆាំងកន្លងមកនេះ ត្រូវបានធ្វើការកែសម្រួល ឲ្យវិលត្រឡប់ទៅអង្គភាពដើមវិញហើយ ដើម្បីត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋក្នុងគ្រាមាន ទឹក ជំនន់ នៅតាមមូលដ្ឋាន និងទៅចូលរួមធ្វើបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារផងដែរ ។
ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាព លោកនាយកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតក្នុងខណ្ឌទួលគោក នាព្រឹកថ្ងៃទី២៩កញ្ញា ២០១៣នេះ ៕ នាង/Cambodia News