ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នារ​បួស​ធ្ងន់​ពីរ​នាក់​ស្រាល​ម្នា​ក់​

ភ្នំពេញ ៖ បុរសពីរនាក់បានរងរបួសធ្ងន់ធ្ងរនិងម្នាក់ទៀតរបួសស្រាលក្នុងខណៈដែល ពួកគេជិះម៉ូតូវ៉ាយ៉ាងលឿន ហើយទាក់ដៃចង្កូតបានដួលបោកក្បាលទៅថ្នល់ កាលពីវេលាម៉ោង ២២ និង ០០ នាទីយប់ថ្ងៃទី០៦ ធ្នូ ២០១២ នៅចំណុច វត្តន្ទមុនី តាមបណ្តោយផ្លូវព្រះ មុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ដីឥដ្ឋ ឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវព្រះមុនីរ៉េត ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូវ៉េវអេស មួយគ្រឿង ពណ៌ខ្មៅ ជិះស្របគ្នាក្នុងល្បឿនយ៉ាងលឿនដោយម៉ូតូវ៉េវបានព្យាយាមជិះវ៉ា ម៉ូតូសង់កូរ៉េ ក៏បណ្តាលឲ្យទាក់ដៃចង្កូតគ្នាដួលប្រាវ រាលពេញផ្លូវ បណ្តាលឲ្យ បុរសម្នាក់ពីរនាក់បានរងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនិង នគរបាលចរាចរណ៍ខណ្ឌមានជ័យ ចុះអន្តរាគមន៍វាសវែង នាំយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំការដោះស្រាយ តាមផ្លូវច្បាប់។

ចំណែកអ្នករងរបួសត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ។ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់អត្តសញ្ញាណជនរងគ្រោះខាងលើនេះនៅឡើយទេ ព្រោះដោយសាររថយន្តសាមុយដឹកជនរងគ្រោះទៅមន្ទីរពេទ្យមុនពេលសមត្ថកិច្ចមក ដល់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close