មនុស្ស​ ២០​នាក់ស្លាប់ ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​

Cambodia News/យុវវ័យថ្មី​

ដោយ៖ ហេង នាង​

ភ្នំ​ពេញ​ ប្រជាពលរដ្ឋកម្ពុជា បានស្លាប់ ដោយគ្រោះធម្មជាតិទឹកជំនន់ រហូត​មក​ដល់​ពេល​នេះ មានចំនួន២០នាក់ហើយ ដោយក្នុងនោះ មានក្មេងចំនួន ៨នាក់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តីជំនាញ គ្រប់គ្រងគ្រោះមហន្តរាយ។

Cam2កាល​ពី​រសៀលថ្ងៃទី២៦ កញ្ញា លោក ​កែវ ​វី​ នាយក​ខុទ្ទកាល័យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ​ បាន​ឲ្យដឹង ថា ​ទឹកជំនន់​បាន​សម្លាប់​ប្រជាពលរដ្ឋ​ចំនួន​២០​នាក់​ហើយ​ ក្នុង​នោះ​នៅ​ខេត្តកំពង់ចាម​មាន​ចំនួន​១៤​នាក់​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​មាន​២​នាក់​ ខេត្ត​ក្រចេះ​​​មាន​២​នាក់​ ខេត្ត​រតនគីរី​មាន​ម្នាក់​ និង ​ខេត្តស្ទឹងត្រែង​មាន​ម្នាក់​។​ ក្នុងចំណោម​អ្នក​ស្លាប់​ទាំង​២០​នាក់​នោះ​មាន​កុមារ​ចំនួន​១១​នាក់ ដោយរាប់ចាប់ពីខែសីហា រហូត​ដល់​ខែកញ្ញា ឆ្នាំ២០១៣នេះ។

លោក​កែវ​ វី​បាន​ណែនាំ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ឲ្យ​ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ទឹកជំនន់​នេះ​ក្នុង​នោះ​ត្រូវ​មើល​ ថែ​ទាំ​កូនចៅ​កុំ​ឲ្យ​លេង​ទឹក​នៅពេល​មាន​ទឹកជំនន់ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ ពិសេស​កុមារ​ជា​ក្រុម​ងាយ​រងគ្រោះ​បំផុត៕

Related Articles

Back to top button
Close
Close