អាម៉េរិកចុះហត្ថលេខាលើសន្ធិសញ្ញាពាណិជ្ជកម្មសព្វាវុធរបស់អង្គការសហប្រជាជាតិ
លោកស្រី Julie Bishop រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីបានហៅការសម្រេចចិត្តរបស់អាម៉េរិក ក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាពាណិជ្ជកម្មសព្វាវុធរបស់អង្គការ សហប្រជាជាតិថាជាព្រឹត្តិការណ៍សំខាន់មួយ។
លោក John Kerry រដ្ឋមន្រ្តីការបរទេសអាម៉េរិកបានចុះហត្ថលេខាលើសន្ធិសញ្ញានេះ នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ក្នុងបូរី New York កាលពីព្រឹកមិញនេះ ដោយលោកបានបន្លឺឲ្យដឹងថា ការចុះហត្ថលេខានេះគឺជាជំហានដ៏សំខាន់មួយសម្រាប់សន្តិភាពសកលលោក។
សន្ធិសញ្ញា នេះធ្វើការត្រួពិនិត្យពាណិជ្ជកម្មសព្វាវុធសាមញ្ញធម្មតាដែលពាក់ ព័ន្ធនឹងទឹកប្រាក់៧០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
រដ្ឋ មន្រ្តីការបរទេសអូស្រ្តាលីថ្លែងថា មានប្រទេសជាង១០០ហើយដែលឥឡូវនេះបានក្លាយទៅជាហត្ថលេខីនៃ សន្ធិសញ្ញានេះ៕ (Radio Australia)