តំណាង​រាស្រ្តគ​ណបក្ស​ប្រជាជន​កម្ពុជា ​ចូល​សច្ចាប្រណិ​ធាន ​នៅ​ម៉ោង​៤រសៀល​នេះ​​

ភ្នំ​ពេញ​៖ នៅ​រសៀល​ថ្ងៃ​ចន្ទ វេលា​ម៉ោង​ប្រមាណ​ ​៤​រសៀល តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាទាំង៦៨រូប នឹង​ទៅ​សច្ចាប្រណិធាន​នៅ​ព្រះ​បរម​​រាជវាំង ក្រោម​រាជាអធិបតីភាព​របស់ព្រះមហាក្សត្រ និង​សម្តេច​សង្ឃ​ទាំង​ពីរ​គណៈ​។តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បាន​បដិ​សេធ​​ចូល​រួម​​សច្ចា​ប្រណិធាន។

​សច្ចាប្រណិធាន​
​ទូលព្រះបង្គំ​
​យើងខ្ញុំ​
​ប្រធាន អនុប្រធាន និង​សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​សូម​ធ្វើ​សច្ចាប្រណិធាន​
​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះភ័ក្ត្រ​នៃ​សម្តេចព្រះសង្ឃរាជ​
​និង​ទេវតា​រក្សា​ស្វេតច្ឆត្រ​
​ដូចតទៅ​៖

ក្នុងពេល ​ប្រតិបត្តិការ តាម​មុខ​តំណែង​ខ្លួន និង​ក្នុង​ការ​បំពេញបេសកកម្ម ដែល​ប្រជារាស្ត្រ​កម្ពុជា បាន​ប្រគល់​ជូន​ចំពោះ​ទូលព្រះបង្គំ​យើង​ខ្ញុំ​​គ្រប់ៗ​រូប ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ បម្រើ​ជា​និច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​។ ទូល​ព្រះ​បង្គ​ម​យើងខ្ញុំ សូម​សច្ចា​ថា មិន​កេងប្រវ័ញ្ច​នូវ​ផលប្រយោជន៍​ជាតិ សម្រាប់​ផ្ទាល់ខ្លួន ឬ​សម្រាប់​គ្រួសារ ឬ​សម្រាប់​បក្សពួក ឬ​សម្រាប់​ភាគី​រៀងៗ​ខ្លួន​ឡើយ​។

 ទូលព្រះបង្គំ ​យើងខ្ញុំ សូម​ប្តេជ្ញា​ប្តូរផ្តាច់​ហ៊ាន​បូជា​ជីវិត ដើម្បី​ការពារ​ជានិច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគតនូ​វៈ​

•​    ​ឯករាជ្យភាព​ទាំងស្រុង​នៃ​មាតុភូមិ​កម្ពុជា​
•​    
​អធិបតេយ្យភាព​ជាតិ​ពេញបរិបូរណ៍​
• ​ 
បូរណភាព​ទឹកដី​ដ៏​ត្រឹមត្រូវ​តាមច្បាប់ នៅក្នុង​ព្រំដែន​ដីគោក និង​ព្រំដែន​សមុទ្រ ដែល​កម្ពុជា ធ្លាប់មាន​ក្នុង​ជំនាន់​ឆ្នាំ ១៩៦៣ ដល់​ឆ្នាំ​១៩៦៩
•​    
​​ឯកភាព​ជាតិ ហើយ​មិន​អនុញ្ញាត​ឲ្យមាន​ការបែ​ង​ចែក ឬ​ការធ្វើ​អបគមន៍​ណាមួយ​ឡើយ​។​

ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​រក្សា​ទុក​ជា​និច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​អព្យាក្រឹតភាព និង​ភាព​មិន​ចូល​បក្សសម្ព័ន្ធ​សម្រាប់​កម្ពុជា ហើយ​មិន​អនុញ្ញាត​ជាដាច់ខាត ឲ្យ​ជន​ណា​ក៏​ដោយ ដែល​ចង់​ជ្រៀតជ្រែក​ចូល​ក្នុង​ផ្ទៃក្នុង​នៃ​កម្ពុជា ឬ​មក​បង្គាប់បញ្ជា ចំពោះ​គោល​នយោ​បាយ​ជាតិ និង​អន្តរជាតិ​របស់​កម្ពុជា​បានឡើយ​។ ទូលបង្គំ​យើងខ្ញុំ មិន​បម្រើ​ជា​ដាច់ខាត​នូវ​ផលប្រយោជន៍​បរទេស ហើយ​ធ្វើឲ្យ​ខូច​ខា​តដល់​ផលប្រយោជន៍រ​បស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​ឡើយ​។​

ក្នុង​ ការដោះស្រាយ​បញ្ហា​ទាំងឡាយ​លើ​ផ្ទៃរាប​ជាតិ និង​អន្តរជាតិ ទូលព្រះបង្គំ​យើងខ្ញុំ នឹង​បំបាត់ចោល​ទាំងស្រុង​នូវ​អំពើហឹង្សា​គ្រប់​បែប​យ៉ាង​។​

​ប៉ុន្តែ​ព្រះរាជាណាចក្រ​កម្ពុជា សូម​រក្សាទុក​នូវ​សិទ្ធិ​កាន់​អាវុធ​តស៊ូ ប្រឆាំង​នឹង​ការរំលោភ​ឈ្លានពាន​មកពី​ក្រៅ ដើម្បី​ការពារ​ជាតិ​មាតុភូមិ​ខ្លួន​។​

​ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​គោរព​ជានិច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​លទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែល​មាន​របប​សភា និង​ពហុបក្ស ព្រមទាំង​មាន​ការគោរព​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សិទ្ធិមនុស្ស ដូច​មានចែង​ក្នុង​សេចក្តីប្រកាស​ជា​សកល​ស្តីអំពី​សិទ្ធិ​មនុស្ស​។​

ទូលព្រះបង្គំ ​យើងខ្ញុំ សូម​ប្តេជ្ញា​តស៊ូ​ប្រឆាំង​អំពើពុករលួយ​គ្រប់បែបយ៉ាង ប្រឆាំង​អយុត្តិធម៌​សង្គម ហើយ​តស៊ូ ដើម្បី​ផ្សះផ្សា​ជាតិ ដើម្បី​ឯក​ភាព​​​ជាតិ ដើម្បី​សន្តិភាព​សង្គម និង​សន្តិភាព​ជាតិ ដើម្បី​ភាព​សម្បូរ​សប្បាយ​នៃ​ប្រជារាស្ត្រ​កម្ពុជា និង​ដើម្បី​រក្សា​ភាពរុងរឿង​ថ្កើងថ្កាន​នៃ​មាតុ​​​ភូមិ​កម្ពុជា ជាទី​គោរព​សក្ការៈ និង​ជាទី​ស្នេហា​នៃ​ទូលបង្គំ​យើងខ្ញុំ​គ្រប់រូប​៕ Cambodia News

Cam3

Related Articles

Back to top button
Close
Close