
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្រេចចេញព្រះរាជសារ ត្រាស់បង្គាប់ ចាត់តាំង សម្តេច ហ៊ុនសែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៥។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា។តាមគម្រោង បន្ទាប់ពីបើកសម័យប្រជុំរដ្ឋសភាថ្មី លើកដំបូង នាព្រឹកថ្ងៃទី២៣កញ្ញានេះ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ រដ្ឋសភានឹងបោះឆ្នោតអនុម័តជាកញ្ចប់ លើសមាសភាពរាជរដ្ឋាភិបាល និងរដ្ឋសភា ក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃអង្គារ ទី២៤កញ្ញា៕
Cambodia News