អង្គការ​រូបិយវត្ថុ​អន្តរជាតិ​ព្រួយ​បារម្ភ​ពី​អត្រា​ការ​ប្រាក់​ទាប​នៅ​អូស្ត្រាលី

​របាយ​ ការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀតដែល​ថា​ប្រ​ទេស​អូស្ត្រាលី​ខិត​ ជិត​ដល់​ការ​កើន​ឡើង​ដល់​កំពូល​នៃ​ការ​ទិញ​ផ្ទះ​ប្រ​កប​ដោយ​ភាព​ប្រថុយ​ប្រ​ ថាន​ហើយ។

អង្គការ​រូបិយវត្ថុ​ អន្តរជាតិ​ បាន​អំពាវ​នាវ​ឲ្យ​​មាន​ការ​រឹត​បន្តឹង​ច្បាប់​នៃ​ការ​ឲ្យ​ខ្ចី​ប្រាក់​នៅ​ ទូទាំង​ពិភព​លោក​ដើម្បី​បញ្ឈប់​ធនាគារ​កុំ​ផ្តល់​ប្រាក់​ឲ្យ​ខ្ចី​​ក្នុង​ ការ​ទិញ​ផ្ទះ​ដើម្បី​បំពេញ​តម្រូវ​ការ ដោយ​សារ​តែ​អត្រា​ការ​ប្រាក់​មាន​កម្រិត​ទាប​ដែល​មិន​ធ្លាប់​មាន។

កាលពី​សប្តាហ៍​មុន​ស្ថាប័ន​គ្រប់​គ្រង​ហិរញ្ញវត្ថុ​អូស្ត្រាលី ក៏​បាន​លើក​ឡើង​ពី​តម្រូវ​ការ​ផ្ទះ​កាន់​តែ​ច្រើន​ឡើង​​ផង​ដែរ ដែល​អាច​ឈាន​ដល់​ការ​ផ្ទុះ​វិបត្ដិ​។

លោក Brian Johnson មក​ពី​ក្រុម​វិនិយោគ​អចលន​ទ្រព្យ CLSA មាន​ប្រសាសន៍​ថា អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ​មាន​ការ​ព្រួយ​បារម្ភ​ពី​ស្ថានការណ៍ ​ពិភព​លោក​បច្ចុប្បន្ន​នេះ​គឺ​មាន​លក្ខណៈ​ប្រ​ហាក់​ប្រហែល​ទៅ​នឹង​វិបត្តិ​ ហិរញ្ញ​វត្ថុ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០០៨៕ (Radio Australia)

Related Articles

Back to top button
Close
Close