អេឡិច ចិន្ត្រា ក្លាយជាថៅកែផ្តាច់មុខហាងលក់គ្រឿងសំអាង
ភ្នំពេញ៖ តាមប្រភពព័ត៌មានច្បាស់ការណ៍បានបង្ហើបថាតារាប្រុសសាច់សខ្ចីកូនកាត់ចិនអេឡិច ចិន្ទា្រស្ងាត់ៗក្លាយជាម្ចាស់ហាងលក់គ្រឿងសំអាងផ្តាច់មុខមួយនៅកណ្តាលក្រុងភ្នំពេញដោយបានចំណាយដើមទុនអស់ជាង១០ម៉ឺនដុល្លារ ។
តារាសម្តែងអេឡិច ចិន្ត្រា បានត្រៀមខ្លួនធ្វើជាថៅកែហាងបែបធំដុំមួយនៅពេលដ៍ខ្លីខាងមុខបន្ទាប់ពីកន្លងទៅអេឡិច ចិន្ទា្រក៍ធ្លាប់បើកហាងលក់សំលៀកបំពាក់ដែរនោះ។ចាត់ទុកថានេះជាតួលេខផ្នែកអ្នកសិល្បៈល្បីឈ្មោះ ម្នាក់ទៀតហើយដែលបានបោះទុនបើកមុខជំនួញព្រោះបើយើងគិតមកទល់ពេលនេះតារាៗលំដាប់ជួរមុខស្ទើរតែគ្រប់ដួងម្នាក់ៗនាំគ្នាបង្កើតមុខរបរទី២ស្ទើរតែទាំងអស់គ្នាប្លែកពីគ្នាទៀតផង។
សម្រាប់អេឡិច ចិន្ទ្រាដែលពេលនេះកំពុងតែមមាញឹករៀបចំហាងគ្រឿងសំអាងយ៉ាងញាប់ដៃញាប់ជើងត្រូវបានក្រុមមិត្តភក្តិ ដែលនៅកៀកកិតជាមួយតារាប្រុសរូបនេះបានប្រាប់ថាហាងលក់គ្រឿងសំអាងថ្មីរបស់អេឡិច ចិន្ត្រាដែលជិតដល់ថ្ងៃសម្ពោធនិងមានអ្នកសិល្បៈជាច្រើនរយនាក់មកចូលរួម។ បើមិនមានអ្វីប្រែប្រួលហាងរបស់អេឡិច និងត្រូវសម្ពោធជាផ្លូវការនៅក្នុងអំឡុងខែកញ្ញានេះជាក់ជាមិនខាន។
អេឡិច ចិន្ត្រាបានទទួលស្គាល់ពីព័ត៌មាននេះដោយបានបញ្ជាក់ប្រាប់បន្ថែមទៀតថាដោយសារតែលោកធ្លាប់មានផែនការបើកមុខជំនួញម្តងដែរកាលពីប៉ុន្មានមួយរយៈមុនហើយបានផ្អាកព្រោះតែអត់មានពេលគ្រប់គ្រាន់មើលថែរទើបតែមកដល់ពេលនេះលោកកំពុងតែត្រៀមខ្លួនបើកសម្ពោធហាងគ្រឿងសំអាងជាផ្លូវការនាពេលខាងមុខដ៍ខ្លីនេះនៅម្តុំនាគបាញ់ទឹកដើម្បីបំពេញបំណងរបស់ខ្លួននិងដើម្បីតម្រូវការភ្ញៀវដែលចូលចិត្តតែងខ្លួនឲ្យទាន់សម័យកាលនេះ។
តារាប្រុសដែលចូលចិត្តចាប់ដៃគូច្រៀងសម្តែងជាមួយតារាស្រីស្អាតៗល្បីឈ្មោះពីមួយទៅមួយរូបនេះបានបន្ត ថាគម្រោងហាងនេះក្រៅពីចំណាយទុនច្រើនគួរសមលោកនិងដាក់របស់របរថ្មីៗបន្តទៀតប្រសិនបើក្រោយពេលបើកលក់មានអ្នកគាំទ្រមកទទួលទិញទំនិញនៅទីនេះហើយលោកនិងលក់ក្នុងតម្លៃពិសេសៗឆ្លើយតបជាមួយការគាំទ្ររបស់អតិថិជន។លោកអេឡិចសង្ឃឹមថាមុខរបរថ្មីរបស់លោកនិងជួយឲ្យលោកបានទទួលអតិថិជនច្រើននិងមិនព្រួយរឿងដើរថយក្រោយឡើយព្រោះជាពេលដែលមហាជនទូទៅតែងខ្លួនស្អាតៗជាប្រចាំស្របពេលដែលផលិតផលរបស់លោកសុទ្ឋតែមានគុណភាពហើយបើអ្នកធ្លាប់ប្រើធ្លាប់ដឹងគេច្បាស់ជាមកទិញនិងមិនសូញសាញតម្លៃឡើយ៕ ស.រ/Cambodia News