ក្រោយ​ពី​មាន​ការ​បង្កៃ​គ្រឿង​ផ្ទុះ​ អភិ​បាលក្រុង​ អំពាវ​នាវ​ឲ្យ​មហា​ជនបង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​

ភ្នំពេញ​៖ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ចេញ​​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៣ ជូន​ដល់​សាធារណជន ស្តីពី ការរកឃើញ​គ្រឿងផ្ទុះ និង​គ្រាប់កាំភ្លើង​ទាំងនោះ ហើយ​អំពាវនាវ​ដល់​មហាជន ឲ្យ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​។

អាជ្ញាធរបានបំផ្ទុះចោលប៊ីដុងដែលគេយកដាក់ចោលនៅទល់មុខរដ្ឋសភា និងគ្រាប់ M79 ដែលរកឃើញនៅលើសួនច្បារក្បែរស្ពាននាគ។
អាជ្ញាធរបានបំផ្ទុះចោលប៊ីដុងដែលគេយកដាក់ចោលនៅទល់មុខរដ្ឋសភា និងគ្រាប់ M79 ដែលរកឃើញនៅលើសួនច្បារក្បែរស្ពាននាគ។

ជាមួយគ្នា​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​បញ្ជា​ឲ្យ​ប៉ូលិស ប៉េអឹម និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ត្រូវខិតខំ​ទប់ស្កាត់ និង​បន្ត​ការស្រាវជ្រាវ ដោយ​យកចិត្តទុកដាក់ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ពិរុទ្ធជន មក​ផ្តន្ទាទោស​តាមច្បាប់​។​

សូម​រម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៣ គេ​បាន​ប្រទះ​ឃើញ​គ្រឿងផ្ទុះ និង​គ្រាប់កាំភ្លើង នៅ​មុខ​រដ្ឋសភា និង​សួនច្បារ​ជិត​ស្ពាន​នាគ ក្បែរ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ​។ គ្រឿង​ផ្ទុះ ដាក់​ក្នុង​ប៊ីដុង និង​គ្រាប់កាំភ្លើង M79 ចំនួន ៣​គ្រាប់ ត្រូវបាន​ក្រុម​ស៊ីម៉ាក ចុះ​ទៅ​បំផ្ទុះ​នៅនឹងកន្លែង និង​យក​គ្រាប់កាំភ្លើង ចេញ​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។

​ពាក់ព័ន្ធ​នឹង​ ការប្រទះឃើញ​ការ​បង្កៃ​គ្រឿង​ផ្ទុះ និង​គ្រាប់កាំភ្លើង​នោះ គណបក្សនយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស យល់ថា ជាការ​គម្រាម​ផ្នែក​នយោបាយ ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​រៀបចំ​មហា​បាតុកម្ម នៅ​ថ្ងៃ​អាទិត្យ ទី​១៥​កញ្ញា​៕​ ​Cambodia News

Related Articles

Back to top button
Close
Close