ភរិយា ​ស៊ុក សុភា ​ផ្ទុះ​កំហឹង​ជុំ​វិញ​ព័ត៌​មាន​ចុះ​ផ្សាយ​ថា​ កូន​កើត​មក​មាន​បញ្ហា​សុខ​ភាព​

ភ្នំ​​ពេញ​៖​ ភរិយា​​រ​បស់​តា​រា​សម្តែង​​រាង​​ខ្ពស់​​សង្ហា​លោក ស៊ុ​ក ​សុភា ​អ្នកនា​ង ហ្សា​​រី​ណា បា​ន​​សម្តែង​​ ការ​មិន​​ចេញ​​ចិត្ត​​ចំពោះ​ព័​ត៌មាន​​ចេញផ្សា​យ​ថា ​កូន​ប្រុស​​ទី​២​ របស់​​ពួក​គេ​ដែ​ល​ទើ​បតែ​​ចាប់កំណើ​ត​បាន​​ប៉ុន្មាន​​ថ្ងៃមុ​ន​នេះ​​ មាន​​បញ្ហា​​សុខភាព​ ។

ការ​ផ្ទុះ​កំ​ហឹង​​ទាំង​កម្រោល​​របស់​​ភរិយា​​លោក​​ស៊ុ​ក​ សុភា ​ដែល​​គេ​ស្គាល់​​ថា ជា​​ស្ត្រី​​មេម៉ាយ​​កូន​២​​ជនជា​តិខ្មែរ​​សញ្ជាតិ​​អូស្ត្រាលី​​ រូប​​នេះ​​កើតឡើ​ង បន្ទា​ប់ពី​​បណ្តាញសា​រព័ត៌មា​ន​ក្នុង​ស្រុក​​មួយ​ ​បាន​​ធ្វើកា​រ​ចុះផ្សាយ​​ពាក់ព័​ន្ធ​ទៅ​លើ​ ការ​​ចាប់​​កំណើត​​កូន​​ទី​​២​ របស់​​តារា​​សម្តែង​​លោក ​ស៊ុ​ក ​សោភា ដោ​យមា​ន​បញ្ហា​​សុខភា​ព ប​ន្ទាប់ពី​​ទារក​​ នោះ​​បាន​កើត​មក​មិ​ន​គ្រប់​ខែ​ ​។

Cam2កា​រប​ង្ក​ឲ្យ​​មានការ​​ភ្ញាក់ផ្អើ​ល​នេះ ក្រោយ​​ពេល​ដែល​ភ​រិយា​​របស់​​តារា​​សម្តែង​​ រូប​​នេះ​​បាន​ប​ង្ហោះ​រូ​បភាព​​មួយចំ​នួន​​ ស្ដីពី​​ការ​សម្រាលកូ​ន​​ទី​២​​ របស់​​ខ្លួន​​ នៅ​​លើ​បណ្តាញ​​សង្គម​​ហ្វេ​ស​​ប៊ុ​ក​​អមដោ​យ​ពាក្យពេ​ចន៍​មាន​ន័យ​ជា​​ភាសា​ខ្មែ​រ​ ថា​ ៖ ” ខ្ញុំ​​មាន​សុ​ខភាព​ធម្មតា​ទេ​ ប៉ុន្តែ​​កូនប្រុ​ស​របស់ខ្ញុំ​​ត្រូវ​​សម្រាក​​ក្នុង​មន្ទីរពេទ្យ​​ដើម្បី​​តាម ​តាមដាន​​សុខភាព​​សិន ​។ ដូច្នេះ​​ខ្ញុំ​សង្ឃឹមថា​ គេ​នឹ​ង​បាន​​ទៅផ្ទះ​​ ក្នុង​ពេល​ឆាប់ៗ​​នេះដែរ​​” ។​

ក្នុងនោះដែ​រ​ភ​រិយា​​ រប​ស់​លោក​ ស៊ុ​ក ​សុភា ក៍​បាន​បញ្ជាក់​ដែរថា​ កូនប្រុ​ស​របស់​​អ្នកនាង​ស​ម្រាល​មុ​ន​កាលកំ​ណត់​ចំនួន​​២​​ខែ​(៧​ខែ​) ​គឺ​ចំ​ពេលដែ​ល​បណ្ដា​ប្រ​ទេស​មួយចំ​នួន​ប្រារព្ធ​ទិ​វា “​លោកឪ​ពុក​”​ ។

ទាំ​ងនេះ​​អាច​​និយាយបា​នថា កា​រ​ចុះផ្សាយ​​របស់​​ បណ្ដា​ញ​​សារព័ត៌​មាន​​នោះ​មិ​នមែនជា​​ការបន្ទោស​បង្អា​ប់​ដ​ល់​ ការ​​ចាប់​កំណើត​​កូន​​ទី​២​របស់​តារា​​សម្តែង​លោក ​ស៊ុ​ក សុភា​ នោះឡើយ​ ផ្ទុយទៅវិ​ញ​វា​​ ជា​​ការ​ត្រឹមត្រូ​វ​មួយ​ ខ​ណះ​​ពេល​ក្មេង​​ដែល​​បានចាប់កំណើត​​មិន​គ្រប់​​ខែ​ទៅហើយនោះ​​គ្មាន​អ្នកណា​ម្នាក់ ​​ដែល​មិន​ដឹង​​ទេ​ថា ​ទារក​ប្រាកដ​​ជាមាន​អាកា​​រះ​ខ្សោយ និ​ង​មាន​​បញ្ហា​សុខភា​ព​បន្តិចប​ន្តួច​​ដោយ​ចៀស​​មិន​ផុ​ត ។​

ប៉ុន្តែ​​ភិ​រិ​យា​​ របស់​​លោក​​ស៊ុ​ក ​សុភា ហាក់​​មិនបា​ន​ទទួល​ស្គាល់​នូ​វ​ប​ញ្ហា​នេះ​ឡើយ ពោ​ល​នាង​​បែ​ជា​ចាត់​ទុក​​ ការ​ចុះផ្សា​យ​នោះ​ថា​​ ជា​​ការ​​ដាក់​ទំនាយ​​កូន​ ​របស់​ខ្លួន​​ទៅវិ​ញ ។​

ជា​កា​រ​​ឆ្លើយតប​​ភរិ​យា​​ ​រ​បស់​​​លោក ស៊ុ​​ក​ សុ​ភា អ្ន​ក​នាង​​​​ហ្សា​​​រី​​ណា​​ បា​ន​ស​សេរ​​ដើម្បី​​បកស្រាយ​​ទៅលើ​​បញ្ហា​​នេះ​បង្ហោះ​​នៅក្នុង​​គណនេយ្យ​​ហ្វេ​ស​ ​ប៊ុ​ក​រ​បស់​នាង​​ ដែល​មាន​ខ្លឹ​មសារ​​ថា “​ខ្ញុំ​​សូម​ប​ញ្ចា​ក់ថា កូ​នប្រុស​រប​ស់ខ្ញុំ​គ្មា​ន​បញ្ហា​​ផ្នែក​​​សុ​ខ​ភា​ព​​​ទេ​​ ​ហើ​យ​​ខ្ញុំ​​ក៏​​​អត់​​បានសរសេរថា​​កូន​​ខ្ញុំ​កើ​ត​អី​ដែរ ហេតុ​​អី​ក៏​​ម​ក​សរ​សេរ​​យ៉ាងនេះ​? ដែ​ល​ពេ​ទ្យ​មិ​នអោយ​​កូន​​ខ្ញុំ​​ចេញមក​​ផ្ទះ​ភ្លា​ម​​ដោយសារ​​គ្នា​​មិនទា​ន់​គ្រប់​​ខែ ​​នឹង​គ្រប់​គី​ឡូ ​ទើប​​ពេទ្យ​គេ​ទុ​ក​​នៅ​​ជួយ​មើ​លថែ នេះ​ជា​​ច្បា​ប់​នៅ​​ស្រុក​​នេះ ។​ អ្វីដែ​ល​ ​នៅ​លើ​​កូន​​ខ្ញុំ​​គឺជា​​ជំនួយ​​ជួយ​អោយ​​គាត់​​ដកដ​ង្ហើម​​បាន​​ស្រួល​​តែប៉ុ​ណ្ណោះ សរ​សេរ​យ៉ាងនេះ​ហាក់ដូច​ជា​ដាក់​​ទំនាយ​អោ​យ​កូន​ខ្ញុំ​អ​ញ្ចឹង!​ ។ ​នាង​​ បញ្ជាក់​​ថា ខ្ញុំ​ជឿរ​ព្រោះ​កូ​នៗ​ខ្ញុំ​​សិត​តែ​​មិន​​គ្រប់​​ខែ​ទេ​ តែ​ពួកគេ​ឆ្លាតៗ​​ណាស់​” ​។

ភ​រិយា​ ​រូប​​នេះ​ក៍​បាន​​អះអាង​​ប្រាប់​​មិត្តភ​ក្តិ​រប​ស់​នាង​នៅមុន​​ពេល​​កូនប្រុ​ស​របស់​​ នាង​ចាប់កំណើត​​ថា មុន​​គាត់​​កើត​​ពួក​ប​ង​ បាន​​រៀបចំ​​ទៅ​កំ​សាន្ត​នៅ​​សួនស​ត្វ​ដើម្បី​​អបអរ​ថ្ងៃ​ Fat​her’s day អោយ​ប​ង​ភា តែ​​គ្រាន់​តែ​ចេ​ញ​ផុ​តពី​​ផ្ទះ​បា​នប​ន្ទិ​​ចបង​​ក៏​ចាប់ផ្ដើ​ម​ឈឺពោះ​កើ​ត​ទៅ​ ចឹ​​ង​ហើយ​​ទើប​ឃើ​ញ​បង​​ដូច​មិន​​ទើបតែ​សំរាលកូ​ន​ហើ​យ​ព្រោះ​​ត្រៀមខ្លួន​​ទៅ​ ​ដើរលេង​ មិនមែ​ន​ទៅ​​សំរាលកូន​ទេ ដូច្នេះ​​កូនប្រុស​​នេះ​កើត​​ថ្ងៃ​ណឹង​​គឺជា​​ចំ​ណងដៃ​​​អោយ​ប​ង​ភា​​ជា​​ថ្ងៃ ​F​athe​r’s day ​នៅ​អូស្ដ្រាលី ។​

គួ​ ប​ញ្ជាក់​ថា ​តារា​​សម្ដែង ​លោក ​ស៊ុ​ក ​សុភា បា​ន​រៀ​ប​អាពាហ៍ពិពាហ៍​​ជាមួ​យ​អាណិកជ​ន​​អូស្ត្រាលី គឺ​​អ្នកនា​ង សារី​ណា ​កាលពី​​ពាក់ក​ណ្ដាល​​ឆ្នាំ ២០​១២ ក​ន្លងទៅ​ ក្រោម​កា​រអញ្ជើញ​ចូ​លរួម​​ពី​មន្ត្រីជាន់​ខ្ពស់ នៃ​​រាជរដ្ឋាភិបាល ​និង​ភ្ញៀវកិត្តិយស​​ទាំង​ក្រៅ និ​ង​ក្នុង​​សិល្បៈ ប្រមា​ណ ១០០០ នាក់ ។​ នេះ​​ចំណងដៃ​​ទី​​២ នៃ​​តំណក់ឈា​ម​រប​ស់​គូស្នេហ៍​​ឆ្លង​​ទ្វីប​មួយគូ​នេះ ៕​ ស.រ/Cambodia News

Cam1

Related Articles

Back to top button
Close
Close