ព្រះមហាក្សត្រ កោះប្រជុំសមាជិករដ្ឋសភា នីតិកាលទី៥ ជាលើកដំបូង នៅទី២៣ កញ្ញា
នាង/Cambodia News
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ បានចេញព្រះរាជសារ កោះប្រជុំសមាជិករដ្ឋសភា ជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៥ ទាំង ១២៣ រូប ជាលើកដំបូង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នៅវិមាន រដ្ឋសភា។
ចំណែកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ប្រកាសផ្សព្វផ្សាយនៅថ្ងៃទី០៩កញ្ញានេះដែរ។