គណ​បក្ស​ប្រជា​ជន​​បេ្តជ្ញា​ការ​ពារ​លទ្ធ​ផលនៃ​ការ​បោះ​ឆ្នោត

ភ្នំ​ពេញ​៖ លទ្ធផល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ​អណ​ត្តិ​ទី៥ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត  ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ នេះ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ទទួលយក​ដោយ​រីករាយ ហើយ​ថែមទាំង​បេ្ត​ជ្ញា​ការពារ​លទ្ធផល​នេះ​ទៀតផង។

480126_203528366468640_1524188832_nយោងតាម​លទ្ធផល​ផ្លូវ​ការដែល​ផ្សាយ​ដោយ គ.ជ.ប គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន៦៨កៅអី រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បានប្រកាស​បដិសេធ​ទាំងស្រុង​ចំពោះ​លទ្ធផល​នេះ ទទួលបាន៥៥កៅអី។
គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​បាន​អបអរសាទរ និង​ធ្វើការ​វាយតម្លៃ​ប្រកបដោយ​ភាព​វិជ្ជមាន​ចំពោះ​ការបោះឆ្នោត​នេះ បើទោះបី​ជាមាន​បញ្ហា​ខ្វះខាត​តិចតួច​ក្តី ក៏​ពុំ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​ឡើយ។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​វាយតម្លៃថា ការបោះឆ្នោត​នេះ​កើតចេញពី​ឆន្ទៈ​របស់​ប្រជាជន​ពិតប្រាកដ ហើយ​បាន​កោតសរសើរ​ចំពោះ​ការបំពេញ​តួនាទី និង​ភារកិច្ច​របស់ គ.ជ.ប ចំពោះ​ការរៀបចំ​ការបោះឆ្នោត​នេះ។

ក្រៅពី​សន្យា​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ​របស់ខ្លួន គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាសថា ខ្លួន​ត្រៀម​រៀបចំ​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី៥ ដែលមាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ជា​បន្តទៀត៕ Cambodia News

Related Articles

Back to top button
Close
Close