ក្រសួង​មហា​ផ្ទៃ​អនុញ្ញាត​ឲ្យ​មហា​បាតុកម្ម​មាន​អ្នក​ចូលរួម​ត្រឹម​១​ម៉ឺន​នាក់​

ភ្នំ​ពេញ​៖ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ  បាន​សរសេរ​លិខិត​មួយច្បាប់​ផ្ញើរ​ទៅកាន់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយបាន​បញ្ជាក់ប្រាប់​ប្រមុខ​បក្សប្រឆាំង​រូបនេះ នូ​វគោលការណ៍​ណែរ​នាំ​មួយចំនួន​របស់​ក្រសួងមហាផ្ទៃ អំពី​ដំណើរការ​រៀបចំ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី៧ ខែកញ្ញា​ស្អែក​នេះ។

thmeythmey_rainsyអភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ទៅកាន់​ប្រមុខ​បក្សប្រឆាំង​ថា ក្រសួងមហាផ្ទៃ​បានសម្រេច​អនុញ្ញាត​ឲ្យ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ ជាតិ​មាន​អ្នកចូលរួម​មិន​ឲ្យ​លើសពី១ម៉ឺន​នាក់​នោះទេ ហើយ​ថា សម្រាប់​មហា​បាតុកម្ម​នេះ​គឺត្រូវធ្វើ​តែ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​ តែប៉ុណ្ណោះ ពោលគឺ​មិន​អនុញ្ញាត​ឲ្យ​ក្រុមបាតុករ​ហែរ​ក្បួន​បាតុកម្ម​តាម​ដងផ្លូវ​នោះទេ។

ចំពោះ​ពេលវេលា​នៃ​ការធ្វើ​បាតុកម្ម​វិញ​នោះ ត្រូវបាន​លោក​អភិបាល​រាជធានី​ភ្នំពេញ​ប្រាប់ថា មហាផ្ទៃ​អនុញ្ញាត​ឲ្យ​ចាប់ផ្ដើម​ពី​ម៉ោង៧ព្រឹក រហូតដល់ ម៉ោង១២ថ្ងៃត្រង់ ក្រសួងមហាផ្ទៃ​ហាម​ដាច់ខាត​ចំពោះ​ការបោះ​ជំរុំ​ណាមួយ ដើម្បី​បន្ត​ការធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ឬ​នៅ​កន្លែង​ដទៃទៀត៕  Cambodia News

Related Articles

Back to top button
Close
Close