សុខ​ ស្រី​នាង ​លេងឈុ​ត​បញ្ចេញ​សាច់​ទ្រូង​

ភ្នំ​ពេញ​៖ ខណៈ​តារា​ស្រី​ល្បី​ឈ្មោះ​មួយ​ចំនួន​ធំ បាន​ទទួល​រង​ការ​រិះគន់​រឿង​ស្លៀក​ពាក់​សិចស៊ី​បញ្ចេញ​ដើម​ទ្រូង អ្នក​មេម៉ាយ​រូប​ស្រស់ សុខ ស្រី​នាង ឯ​ណេះ បែរ​ជា​ទទួល​បាន​ការ​គាំទ្រ​ទៅ​វិញ នៅ​ពេល​នាង​ស្លៀក​សំលៀក​មួយ​ឈុត​វាល​ដើម​ទ្រូង។

Cam0ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​អ្នក​នាង សុខ ស្រី​នាង ជាង ២០០០​នាក់ បាន​ចុច Like បង្ហាញ​ការ​គាំទ្រ និង​ជាង ៥០ នាក់​ផ្សេង​ទៀត​បាន​ចែក​ចាយ​បន្ត​ឲ្យ​គ្នា។ ជាមួយ​គ្នា​នោះ ពួក​គេ​ខ្លះ បាន​និយាយ​ដោយ​សរសើរ​ថា អ្នកនាង សុខ ស្រី​នាង ពិត​ស្អាត​ណាស់ អ្នក​ខ្លះ​ទៀត​ថា សិចស៊ី​បន្តិច​ តែ​គួរ​ឲ្យ​ចង់​មើល និង​គួរ​ឲ្យ​ស្រឡាញ់​ទៀត​ផង។

ជា​រួម ប្រិយមិត្ត​ទូរទស្សនិកជន ៩៨% បាន​សម្ដែង​គាំទ្រ ប៉ុន្តែ​មាន​តែ​២% ប៉ុណ្ណោះ បាន​រិះ​គន់ ដោយ​សំអាង​ថា រូប​ភាព បាន​បង្ហាញ​គល់​សុដន់​ស​ខ្ចី​របស់​តារា​ចម្រៀង​រូប​នេះ។ប៉ុន្តែ​ទោះ​យ៉ាង​ នេះ​ក្តី ការ​រិះគន់​ដែល​មាន​តិច​តួច​នោះ ក៏​មិន​ជា​ធ្ងន់ធ្ងរ​អី​ដែរ ត្បិត​ថា​អ្វី​ដែល​អ្នក​នាង សុខ ស្រី​នាង បាន​ធ្វើ​តាម​រយៈ​រ៉ូប​មួយ​ឈុត​នេះ បាន​ស្ថិត​ក្នុង​លក្ខខណ្ឌ​សមរម្យ សម​ភ្នែក​អ្នក​មើល​ទូទៅ ពិសេស​នោះ គឺ​បាន​រំលេច​ពី​សោ​ភណ្ឌ​របស់​ស្ត្រី​ម្នាក់​ទៅ​វិញ។

អ្នក​នាង សុខ ស្រីនាង បាន​ក្រាប​ផ្ទឹម​ក្លាយ​ជា​ស្វាមី ភរិយា​ជាមួយ​លោក ស៊ីសុវត្ថិ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១០។ ប៉ុន្តែ​មក​ដល់​ចុង​ឆ្នាំ ២០១១ ជា​ពេល​ដែល​រាសី​ដាំ​ក្បាល​ចុះ​នោះ អ្នក​នាង ត្រូវ​បាន​បញ្ចប់​អាជីព​ក្នុង​ផលិតកម្ម Big Man និង​ថែម​ទាំង​បាន​បញ្ចប់​ជីវិត​អាពាហ៍​ពិពាហ៍​ជាមួយ​នឹង ស៊ី​សុវត្ថិ ទៀត​ផង ក្រោម​ហេតុ​ផល​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា។

ក្រោយ​ពី​នោះ​មក អ្នក​មេម៉ាយ​រូប​នេះ ក៏​បាន​ពួន​សម្ងំ​មួយ​រយៈ​ធំ មុន​ពេល​ចេញ​មុខ​មក​វិញ ហើយ​ហក់​មក​ជ្រក​ក្រោមផលិតកម្ម​សាន់ដេ ហូត ​មក​ដល់​សព្វ​ថ្ងៃ។ តាំង​ពី​បង្ហាញ​មុខ​សារ​ថ្មី​នេះ គេ​សម្គាល់​ឃើញ​ថា អ្នក​នាង សុខ ស្រី​នាង កាន់​តែ​មាន​សម្រស់​ស្រស់​ស្អាត​ជាង​មុន។ ជាក់​ស្តែង​តាម​រូបភាព​មួយ​សន្លឹក​ខាង​លើ​នេះ ប្រិយមិត្ត​ជា​ច្រើន​រួច​ហើយ​សរសើរ​ថា ស្អាត សិចស៊ី និង​គួរ​ឲ្យ​ស្រឡាញ់៕ ស.រ/Cambodia News

Cam1Cam5Cam6Cam9

Related Articles

Back to top button
Close
Close