កឹម សុខា ៖ បើគ.ជ.ប លើកពេលប្រកាសលទ្ធផលបោះឆ្នោត បាតុកម្មអាចនឹងផ្អាក
ភ្នំពេញ៖ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ បានតៀមខ្លួនជាស្រេចហើយ ដើម្បីឲ្យមហាបាតុកម្មអហិង្សា នៅថ្ងៃសៅរ៍ ទី៧ ស្អែកនេះ ប្រព្រឹត្តទៅដោយសន្តិវិធី។

ពលរដ្ឋ ដែលចូលរួមមហាបាតុកម្មនេះ នឹងតាំងសមាធិសុំសេចក្តីសុខសន្តិភាព និងបន្តជំរុញឲ្យមានការបង្កើតគណៈកម្មការឯករាជ្យមួយ ដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។
លោក កឹម សុខា បន្តថា ប្រសិនបើ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកពេលប្រកាសលទ្ធផលបោះឆ្នោត ដើម្បីបង្កើតគណៈកម្មការនេះ បាតុកម្មអាចនឹងត្រូវផ្អាក ក្រោយថ្ងៃទី០៧ ខែកញ្ញា៕ Cambodia News