​សូដា នីតា រអាលក្នុងការទទួលយកស្នេហ៍ថ្មី

ភ្នំ​ពេញ៖ ​បើ​ទោះជា​ដ​ល់វ័យ​ចង់លើសកា​រ​សំ​ពះ​ផ្ចឹមក៍ដោយ​តា​រា​ស​ម្តែ​ង និ​ងជា​ពិធីកា​រិ​នី​សា​ច់ស​ខ្ចីនាង សូដា​ ​នី​តា​ នៅ​តែ​អះ​អាង​ថានាងនៅ​តែ​មាន​ចិ​ត្ត​រ​អាលដោ​យ​មិនទា​​ន់​ប្រាថ្នារឿង​ចំណងប្រាំប្រកា​រដូច​គេឡើយនាំឲ្យក្លាយជា​អ្នកទោសស្នេ​ហាទៅ​ណាមកណាមិន​ដូចនៅ​ខ្លួនមួយ។​

Cam6បើនិយាយពីស្នេហាវិ​ញសូដា នីតាក៍មា​ន​ស្នាមស្នេ​ហ៍​បរា​ជ័​យ​ច្រើន​​ដង​ខ្លះ​ដែ​រព្រោះ​តាំ​ង​ពី​នា​ង​ឡើង​កូដ​ម​ក​ជ​ម្រើ​ស​ទទួ​ល​យ​ក​បុ​រ​ស​កំ​ពូល​ស្នេ​ហ៍​ដែ​ល​នា​​ង​ធ្លា​ប់​ជំ​ព​ប់ក​ន្លង​ទៅ​ក្នុ​ងភា​ព​ស្និ​ត​ស្នា​ល​នា​ង​រមែ​ង​​អាច​ឆ្ល​ង​ដ​ល់ថ្ងៃ​សំ​ពះ​ផ្ចឹ​ម​តែ​គ្រ​ប់​លើក​ចំនងស្នេហ៍​រ​បស់នា​ងច្រើ​ន​តែ​ដើរដល់​ផ្លូវ​បំ​បែ​ក ទើ​ប​ធ្វើ​ឲ្យ​តារា​​ស្រស់​ផូផង់កំ​ពុ​ង​តែមា​ន​យីអ៊ុនក្នុងវិថី​សិ​ល្បៈ​នេះចា​ត់​ទុ​កប​​ញ្ហា​ស្នេ​ហា​ជា​រឿ​ង​ទី២​ប​ន្ទា​ប់ពី​កា​រងារ​​រក​ស៊ី​ផ្ទា​ល់​ខ្លួ​ន​រ​ហូ​ត​ត្រូវ​បា​ន​អ្ន​ក​និ​យ​ម​តា​មដា​នពី​ជី​វិ​ត​ក្រៅ​ឆា​ករ​បស់សូ​ដា​ ​នី​តាម្នា​ក់​ៗ​គិ​ត​ថា​ប្រហែ​ល​ជា​នា​ង​បៀម​ទុ​ក្ខ​ស្នេ​ហាបរាជ័យ​​ច្រើន​ពេ​ក​ទេ​ដឹង​បាន​ជា​ធ្វើ​អា​រ​ម្មណ៍​ធម្ម​តា​ ​រ​ហូតមក​ទល់ពេ​ល​នេះនា​ង​មិ​ន​ទា​ន់គិ​ត​គូ​ផ្លូវ​ជី​វិ​តគ្រួ​សា​រដូ​ច​តារា​ស្រី​មួ​​យ​ចំ​នួ​ន។​

សូដា នី​តា​បា​នចា​ត់ទុក​ស្នេហាជា​រឿង​ព្រេងសំ​ណាង​ដោយនា​ងបានប​ញ្ជាក់ជូន​ថា​នា​ងទុ​ក​ប​ញ្ហា​ផ្លូវ​ចិ​ត្ត​នេះ​ជារឿ​ងទី​២ហើ​យ​អា​ជី​ព​សិ​ល្បៈជា​ជំ​ហា​ន​ទី១​ដោ​យ​សា​រនា​​​ង​មិ​ន​ចេះ​តែគិ​ត​ឃើ​ញ​ភ្លា​ម​កំ​ណ​ត់​អ​ត្ត​ស​ញ្ញាណ​ស្នេ​ហា​ថា​សំ​ខា​ន់​បា​ន​នោះ​ទេព្រោះ​ផ្លូ​វស្នេ​ហា​ដែល​ជាអ​នា​គត​សំ​ខាន់​រ​ប​ស់​បុគ្គ​ល​ម្នាក់ៗមិ​ន​ចេះតែ​ដើ​រ​ចូល​ហើ​យញ​ញឹ​ម​ក្រា​បក្បា​ល​ដ​ល់​ក​ន្ទេល​បា​ន​ឡើ​យ​គឺ​ត្រូវ​គិ​ត​គូ​រឿ​ង​កា​ររិះ​គិ​ត​ល្អិ​ត​ល្អ​ន់ណាស់​មុន​និ​ង​ស​ម្រេ​ច​ពីប​ញ្ហា​នេះ​។

​តា​រាដែ​ល​ក្តា​ប់​បា​ន​កា​រ​ងារ​សិ​ល្បៈ​ច្រើ​ន​តាំង​ពី​សម្តែ​ង​ពិ​ធី​កា​រិ​នីច្រៀ​ង​និ​ង​ដើ​រ​ម៉ូដ​រូ​ប​នេះ​បាន​ទ​ម្លា​យ​ទៀ​តថា​បើ​កា​រ​ហើ​​​យ​ស្រា​ប់តែ​ម្ខា​ង​ៗមិ​នចុះ​សម្រុ​ង​គ្នាបែ​រ​ខ្ន​ង​ដា​ក់​គ្នាតើអ្ន​ក​ណា​ជា​អ្ន​​កខា​ត​ប​​​ង់​ច្បា​ស់​ជា​​ខា​ង​ស្រី​ទទួ​ល​ថ្ម​បា​ក់​លើ​ស​ខា​ងប្រុ​ស​ជា​ក់​ជាមិ​​នខា​ន​ព្រោះ​មនុស្ស​ប្រុ​ស​ទោះ​ជាយ៉ា​ង​ណា​ក៍នៅ​តែ​ជា​មាស​ទឹក​​ដប់​បើ​ម​នុ​ស្សស្រី​វិ​ញ​មិ​ន​អា​ច​ទេតែ​ខូ​ច​ខាត​ហើយ​កែ​ក៍មិ​ន​បា​ន​ហើ​យ​ចំណា​យ​មា​ត់អ្ន​កផ​ង​ថែ​មទៀ​ត​ទើ​ប​នា​ង​ចេះ​តែ​ព្រងើ​​យក​ន្តើយ​ពី​ក​រណី​ផ្លូ​វ​នេះ​គិ​ត​តែពី​រឿ​ង​ផ្ទា​ល់​ខ្លួ​ននៅ​ចំ​ពោះ​មុ​ខ​មាន​ក្នុ​ង​ពេ​ល​ប​ច្ចុ​ប្បន្នសិ​ន​ស្នេ​ហា​ទុ​កឲ្យ​វា​ស​នា​ស​ម្រេ​ច​ចុះពេ​ល​ណា​ពេ​ល​ហ្នឹ​ង​ទៅ​កុំ​ខ្វ​ល់។

​សូ​ដា​ ​នី​តា​បា​នដា​ក់​ប​ញ្ហា​នេះ​ម​ក​ទំលើ​ផ្លូ​វ​កា​រ​ងា​រជា​គោ​ល​ព្រោះ​នា​ង​បា​ន​បញ្ជា​ក់​ប​ន្ថែ​ម​ថា​រៀ​បកា​រ​ម្តេ​ច​និ​ង​បាន​បើ​មួ​យ​ថ្ងៃ​ៗ​នា​ងនៅ​តែ​ក្រៅ​ផ្ទះ​ចេ​ញ​ថត​ទី​នេះ​ទី​នោះ​គ្រប់​ច្រ​ក​ឡើ​ង​ច​ង់​វិល​មុ​ខ​បុ​រ​ស​ណា​គេ​ទ្រាំទ​ទួ​ល​យើ​ង​ដែ​ល​ងា​កបា​ត់​ៗ​ពី​ផ្ទះ​នោះ​ទើ​ប​នា​ងមិ​ន​ច​ង់​ឲ្យ​មាន​អ្ន​ក​ណា​លំ​បា​ក​ជាមួ​យ​សុ​ខ​ចិ​ត្ត​រវ​ល់​ម្នា​​​ក់​ឯ​ង​ល្អ​ជា​ងណា​មួ​យ​មិ​ន​សូ​វ​ខ្លា​ចចិ​ត្ត​គ្នា​៕​ ស.រ/Cambodia News

Cam1Cam4Cam3

Related Articles

Back to top button
Close
Close