​ក្រសួង​​ធនធាន​​ទឹក​​អំពាវ​នាវ​​ឲ្យ​​ពល​រដ្ឋ​​ប្រុង​​ប្រយ័ត្ន​​ជំនន់​​ទឹក​​ភ្លៀង​

ភ្នំពេញ៖ យោងតាម​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៥ ខែកញ្ញា​ខាងមុខនេះ​នឹងមាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​កើនឡើង​នៅ​អាង ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ​។​

imageនៅ ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៣ ប្រព័ន្ធ​​សម្ពាធ​ទាប​ខាង​នេះ​នឹង​រំកិល​ចុះមក​ទិស​ខាង​ត្បួ​ង និង​អូស​កាត់​ពី​លិចទៅ​កើត​លើ​ភាគ​កណ្តាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​ខេត្​តកំពង់ធំ​។​

​ស្ថិតក្នុង​លក្ខណៈ​បែបនេះ​ត្រូវបាន​នាយក​ខុ​ទ្ធ​ការ​ល័យ​ក្រសួង​ធនធាន ទឹក និង​ឧតុនិយម លោក​ចាន់ យុ​ត្ថា អះអាងថា ប្រទេស​កម្ពុជា​នឹងមាន​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​ស្ទើរ ទូ​ទាំងប្រទេស ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៣ និង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​មួយចំនួន ដូចជា​ខេត្ត​នៅតាម​បណ្តា​តំបន់​ខ្ពង់​រាប តំបន់​ទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ​ជាដើម​។​

​ទាក់ទិន​ហ្នឹង​ស្ថានភាព​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​បែបនេះ​ក្រសួង ធនធានទឹក និង​ឧតុ​និយម បាន​អំពាវនាវ​ឲ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​អោយ​បាន​ខ្ពស់ ដើម្បី​ចៀសវាង​បាន​នៅ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​កើតមានឡើង​ជាយថាហេតុ​៕ Cambodia News

Related Articles

Back to top button
Close
Close