កម្មករប្រមាណ​ជាង​​ ៦​ពាន់​នាក់ ​ដង្ហែ​ក្បួន​ស្វែង​រក​អន្ត​រាគមន៍​ពី​ក្រសួង​ការ​ងារ ​

ភ្នំ​ពេញ​៖ តាម​មន្រ្តី​សហជីព បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា នេះ ​កម្មករ​មក​ពី​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​យ៉ាង​ហោច​ណាស់​ចំនួន​៦ពាន់​ នាក់​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ នឹង​ធ្វើ​ការ​ដង្ហែ​ក្បួន​មក​កាន់​ក្រសួង​ការងារ ដើម្បី​ស្វែង​រក​អន្តរាគមន៍ ខណៈ​ការ​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​របស់​ពួក​គេ​ត្រូវ​បរាជ័យ។​

Cam1សូម​បញ្ជាក់​ថា ក្រុម​កម្មករ​ទាំង​នោះ​បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​​​ នៅ​ខាង​មុខ​រោងចក្រ​អស់​រយៈ​ពេល​១០​ថ្ងៃ​មក​ហើយ ដោយ​ពេល​ខ្លះ​ឈាន​ទៅ​ដល់​ការ​បិទ​ផ្លូវ​ទៀត​ ប៉ុន្តែ​ពួក​គេ​មិន​ទទួល​បាន​លទ្ធផល​ និង​ដំណោះ​ស្រាយ​អ្វី​ពី​រោងចក្រ​ឡើយ។

ការទាមទារ​របស់​ក្រុម​កម្មករ​នោះ គឺ​មាន​ចំនួន​១១ចំណុច ដូចជា ឲ្យ​ក្រុមហ៊ុន​បែង​ចែក​វេន​ធ្វើ​ការ​ឲ្យ​បាន​ត្រឹម​ត្រូវ ​ស្នើ​ឲ្យ​ដក​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​បរិវេណ​ក្រុមហ៊ុន និង​ការ​បើក​ប្រាក់​ឈ្នួល​ឲ្យ​ទៀងទាត់​ជា​ដើម៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close