សមាជិក គណបក្សសង្គ្រោះជាតិ ជួបជុំគ្នានៅទីលាន ប្រជាធិបតេយ្យម៉ោង ៤រសៀលនេះ
ភ្នំពេញ ៖ ចាប់ពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៦ ខែសីហា នេះ សមាជិក សមាជិកាគណបក្ស សង្គ្រោះជាតិ បាននាំគ្នាធ្វើដំណើរមកជួបជុំ នៅទីលានប្រជាធិបតេយ្យ ជាបណ្ដើរៗរង់ ចាំការមកដល់មេដឹកនាំរបស់ខ្លួន គឺលោក សម រង្ស៊ី និងលោក កឹម សុខា សម្រាប់ ការជួបជុំជាថ្មីម្ដងទៀត។

យោងតាមសេចក្ដីរាយការណ៍ ពីទីលាន ប្រជាធិបតេយ្យ បានឱ្យដឹងថា គិតត្រឹម វេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃដដែល នេះ សមាជិក សមាជិកា គណបក្សសង្គ្រោះ ជាតិ ចន្លោះពី ៤០០ទៅ៥០០នាក់ ទម្រាំមេដឹកនាំរបស់ពួកគេទៅដល់ទីនោះ ។
យ៉ាង ណាក៏ដោយ ជាមួយនឹងការជួបជុំជាថ្មីម្ដងទៀត របស់លោក សម រង្ស៊ី និងលោក កឹម សុខា ចំពោះអ្នកគាំទ្រគណបក្សរបស់ខ្លួន នៅរាជធានីភ្នំពេញនេះ ត្រូវបានពង្រឹងការ ពារសន្ដិសុខ និងសណ្ដាប់ធ្នាប់យ៉ាងខ្លាំងពី សំណាក់សមត្ថកិច្ច រាជធានីភ្នំពេញនៅទីនោះ ។ គេមិនទាន់ដឹងថា តើលោក សម រង្ស៊ី និងលោក កឹម សុខា និយាយពីប្រធានបទអ្វី ទៅកាន់អ្នកគាំទ្ររបស់ខ្លួននោះទេ នាពេលបន្ដិចទៀតនេះ ៕ Cambodia News