គណបក្សសង្រ្គោះជាតិ មិនទទួលស្គាល់ការបើកកញ្ចប់សុវត្ថិភាព
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែសីហា នេះ មេដឹកនាំគណបក្សសង្រ្គោះជាតិ បានថ្លែងបញ្ជាក់ជាថ្មីថា ខ្លួនមិនទទួលស្គាល់ការបើកកញ្ចប់សុវត្ថិភាពរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នោះទេ ដោយសារតែមានភាពមិនប្រក្រតីជាច្រើន។
ថ្លែងនៅក្នុងសន្និសីទកាសែត នៅស្នាក់ការគណបក្សរបស់ខ្លួនលោក សម រង្ស៊ី និងលោក កឹមសុខា ដែលជាប្រធាននិងអនុប្រធានគណបក្សសង្រ្គោះជាតិ បញ្ជាក់ ថា គណបក្សរបស់លោកមិនទទួលស្គាល់នោះទេ និងបានទាមទារឱ្យ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដោះស្រាយពាក្យបណ្តឹងរបស់ខ្លួនឱ្យបានត្រឹមត្រូវនិងយុត្តិធម៌។
គ.ជ.ប កាលពីថ្ងៃអាទិត្យម្សិលម៉ិញ បានបើកកញ្ចប់សុវត្ថិភាព “ក” អនុឡោមតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោយពីមានបណ្តឹងសារទុក្ខរបស់គណបក្សសង្រ្គោះជាតិ។
យ៉ាងណាក៏ ដោយ មេដឹកនាំគណបក្សប្រឆាំងទាំងពីរ នៅតែបន្តទាមទារឱ្យមានការបង្កើតគណៈកម្មការចម្រុះដើម្បីដោះស្រាយ ភាពមិនប្រក្រតី នៅក្នុងដំណើរការបោះឆ្នោតដដែល៕ Cambodia News