រថយន្តដឹកខ្សាច់បុករថយន្តក្រុង ស្លាប់៣នាក់ របួស៧នាក់

សារព័ត៌មាន​​ Cambodia News/

កំពង់ចាម (២២ កញ្ញា ២០១៦) ៖ ​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿងបុកគ្នាពេញទំហឹងជាមួយនឹងរថយន្តក្រុង បណ្តាលឲ្យមនុស្សចំនួន៣នាក់ស្លាប់គៀបជាប់ក្នុងរថយន្ត និង៧ នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនាព្រឹកថ្ងៃ​ទី​២២ កញ្ញា នៅចំនុចម្តុំ ស្គន់លើផ្លូវជាតិលេខ06 ភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បើតាមការឲ្យដឹងពី ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយមុនពេលកើតហេតុ រថយន្តក្រុង មកពីជើងទៅត្បូង មកពីសៀមរាបដឹកអ្នកដំណើរធម្មតាទេ រីឯរថយន្តដឹកខ្សាច់មកពីត្បូងទៅជើង ពីស្គន់ទៅសៀមរាប ហើយរំលោភបុកឡានក្រុង មកបញ្ច្រាសទិសគ្នា តែម្តង៕

2

1

Related Articles

Back to top button
Close
Close