គ.ជ.ប ​បង្ហាញ​លទ្ធ​ផល ​នៃ​ការ​ដោះ​ស្រាយ​បណ្តឹង​ តវ៉ា​ទៅ​នឹង​លទ្ធ​ផលបោះ​ឆ្នោត​បណ្តោះ​អាសន្ន​

ភ្នំ​ពេញ​៖ តាម​របាយការណ៍ របស់​ក្រុម​ផ្ទៀងផ្ទាត់​ស្តីពី​ការផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ គ​.​ជ​.​ប ចុះ​ថ្ងៃទី​១៥ និង ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៣ បង្ហាញថា លទ្ធផល​នៃ​ការពិនិត្យ​ផ្ទៀងផ្ទាត់​តាម​ការិ យា ល័យ​បោះឆ្នោត​ពាក់ព័ន្ធ នៃ​មណ្ឌល​ខេត្តក្រចេះ ខេត្តបាត់ដំបង ខេត្តសៀមរាប និង​ខេត្តកណ្តាល គឺមាន​ភាពត្រឹមត្រូវ​ទាំងស្រុង​។​

NEC President-Im Suosdey-soysophea-20120706 (2)សេចក្តីប្រកាស បានបញ្ជាក់​ផងដែរ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៣ គ​.​ជ​.​ប បាន​ដោះស្រាយ​បណ្តឹង​ទាំង​១៧ រួចរាល់​ហើយ និង​បានប្រគល់​លិខិត​ជូនដំណឹង ឬ​ទម្រង់​សេចក្តី សម្រេច​ជូន​ដើមបណ្តឹង​ហើយ​ដែរ​។

គណបក្សនយោបាយ ជាដើម​បណ្តឹង​មាន​សិទ្ធិ​ប្តឹងតវ៉ា​ជា​លាយលក្ខណ៍អក្សរ ទៅ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ក្នុង​រយៈពេល ៧២​ម៉ោង យ៉ាងយូរ បន្ទាប់ពី​បានទទួល​លិខិត​ជូនដំណឹង ឬ​ទម្រង់​សេចក្តី​សម្រេច​បដិសេធ​ទៅតាម​នីតិវិធី​របស់ ក្រុមប្រឹក្សាធម្មនុញ្ញ​។

​ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​សម្រេចសេចក្តី​ចុងក្រោយ​ផ្អែក​តាម​នីតិវិធី​របស់​ ក្រុមប្រឹក្សាធម្មនុញ្ញ លើ​ពាក្យ​បណ្តឹងតវ៉ា​ក្នុង​រយៈពេល​ពី​១០ ទៅ​២០​ថ្ងៃ​យ៉ាងយូរ​បន្ទាប់​ពីថ្ងៃ បានទទួល​ពាក្យបណ្តឹង​។ ផ្អែក​តាម ច​.​ប​.​ត​.​រ និង​ប្រតិ​ទិននៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ គ​.​ជ​.​ប នឹង​ប្រកាស​ផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត ការបែងចែក​អាសនៈ និង​ការកំណត់​បេក្ខជន​ជាប់ឆ្នោត បន្ទាប់ពី​ក្រុមប្រឹក្សាធម្មនុញ្ញ ដោះស្រាយ​បណ្តឹង​ចប់​ជា​ស្ថាពរ​៕​ ​Cambodia News

Related Articles

Back to top button
Close
Close