ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ចាប់​ផ្តើម​ដោះ​ស្រាយ​បណ្តឹង​ថ្ងៃ​នេះ​

ភ្នំ​ពេញ​៖ នៅ​ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ​២០១៣​នេះ ចាប់​តាំង​ពី​ម៉ោង​៨ និង​៣០នាទី​ព្រឹក ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ចាប់​ផ្តើម​ដោះ​ស្រាយ​លើ​ពាក្យ​បណ្តឹង ដែល​ក្រុម​ប្រឹក្សា​នេះ​ពិចារណា​ហើយ។

image2_bigបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ យ៉ាង​ហោច​ណាស់​មាន​ពាក្យ​បណ្តឹង​ចំនួន​៣៣​ទាក់​ទិន​នឹង​ការ​បោះឆ្នោត​ ត្រូវ​បានអគ្គលេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទទួល​បាន។

ហើយ​ក្នុង​ចំណោម​ពាក្យ​បណ្តឹង​ទាំង​នោះ មាន​ពាក្យ​បណ្តឹង​ចំនួន​១៤​ត្រូវ​បាន​ដោះ​ស្រាយ​រួច ហើយ​នៅ​សល់ ១៩​បណ្តឹង​កំពុង​ដោះ​ស្រាយ ដោយ​នៅ​ក្នុង​នោះ​មាន​បណ្តឹង​បដិសេធ​សេចក្តី​សម្រេច​របស់​ គ.ជ.ប លើ​លទ្ធផល​បណ្តោះ​អាសន្ន នៃ​ការ​បោះឆ្នោត​ចំនួន ៩ពាក្យ​បណ្តឹង៕ Cambodia News

Related Articles

Back to top button
Close
Close