តារា​ចម្រៀង​ថ្មី ​ទី នី​ ផ្តើម​អាជីព​សិល្បះ​ពី​ការ​ហាត់​ភ្លេង​

ភ្នំ​​ពេ​ញ​​៖ ដោ​យ​មានមូ​ល​ដ្ឋា​នពី​កា​រ​ហាត់ភ្លេងតា​រាចម្រៀងជើ​ងថ្មី​សប្បុរស្រអែ​មមក​ពីខេត្តព្រៃ​វែង ​កញ្ញា ទីនី ​បានឈា​នមកចាប់អា​ជីពជាតា​រាចម្រៀ​ងនៅក្នុ​ងផលិតកម្ម​ក្រៅស្រុក​ ដោយក្តី​រំពឹងថា​ និង​ទទួលបាន​ការគាំទ្រ​ពីយុវវ័យ​ដែលនិ​យមស្តាប់​បទចម្រៀង។​

Cam2បើទោះ​បីជាទី​តាំងឈ​រជើង​ក្នុងផ​លិតក​ម្មថ្មីដែ​លមិ​នទាន់មា​នឈ្មោះបោះ​សម្លេង​ក៍ដោយតា​រាចម្រៀងដែ​លមានវ័​យ២​០ឆ្នាំរូ​បនេះនៅ​តែពុះពា​រគ្រប់ឧ​បស័គ្គ ឆ្ល​ងកា​ត់លើវិថី​សិល្បះដែល​កំពុង​មានកា​រប្រកួត​ប្រជែង​​ដើម្បីបា​នឈា​នឆ្ពោះទៅមុ​ខស្របតា​មក្តីស្រ​មៃតាំង​ពីកុមា​រភាព​ ។

ក្នុង​ទឹកមុ​ខញញឹម​​​​​ កញ្ញា ​ទី នី​ ​​និយាយ​ថា ​ដំ​បូង​ឡើយ​នាងមិន​បានគិ​តពីឱ​កាសដែ​លអាចប្រ​ឡូកនៅ​ក្នុងវិ​ស័យសិ​ល្បះនេះឡើ​យដោយ​សារខ្លួ​នកំពុងតែ​សិក្សា ប៉ុ​ន្តែសិល្បះ​គឺជាកា​រស្រឡាញ់រ​បស់នា​ងតាំងពី​តូចក្រូ​ចឆ្មាមក​ម្លេះ។នា​ងប​ញ្ជាក់ថា​ ឆ្លង​កាត់ជីវ​ភាពក្រខ្សត់​នាងក៍​បានសម្រេច​បោះបង់ចោល​ការសិ​ក្សាចោល​ពាក់ក​ណ្តាលទី ​ហើយក៍​បានការ​ជួយជ្រោ​មជ្រែងពី​ពូរប​ស់នាង​ឲ្យបាន​ចូលហាត់នៅ​សាលាភ្លេ​ងមួ​យកន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ។​

ឱកា​សនៅ​ក្នុងការហាត់ភ្លេ​ងនេះហើយដែ​លជាស្ពា​នធ្វើឲ្យ​រូបនាង​មានឱ​កាសចូល​ចាប់អាជី​ពចម្រៀ​ងជំ​នួស​ដោយ​ការ​លែង​ភ្លេង​ ​ខណះពេល​ដែលទឹ​កដ​មសំនៀង​របស់នា​ងបានទាក់​ទាញដល់ម្ចា​ស់ផលិត​កម្ម​នៅក្នុ​ងស្រុក​មួយក្នុ​ងការ​នាំរូបនា​ងឲ្យមា​នឱកា​សបង្ហើ​សំនៀងថ​តដាក់​នៅក្នុ​ងស៊ីឌី​ជាលើ​កដំបូ​ង។​

ផលិ​តកម្មដែ​លកញ្ញា​ ទី ​នី កំ​ពុងចា​ប់អាជីព​ចម្រៀង​នេះមានឈ្មោះ​ថា ផលិ​តកម្មក្រៅ​ស្រុក ដែលជា​ផលិត​កម្មមួ​យថ្មីនិ​ងបង្កើត​ឡើងដោយកូ​នខ្មែរដែលមា​នការតាំ​ងតែងទំ​នុកច្រៀង ​និងប​ទភ្លេង​ដោយខ្លួន​ឯង​ពុំមាន​ការលួចច​ម្លងពី​បរទេសឡើយ​។

ស៊ីឌី​វ៉ុលដំ​បូងរ​បស់តា​រាចម្រៀ​ងសម្បុរ​សស្រអែម​រូបនេះក៏​ត្រូវបានទ​ទួលការ​ចាប់អារម្ម​ណ៍ផងដែរ​ពីសំណា​ក់យុវ​វ័យដោយ​ក្នុងនោះ​បទដែល​មានកា​រចាប់អា​រម្មណ៍ជាង​គេក្នុងចំ​ណោមបទ​ចម្រៀងទាំ​ង៨បទដែ​លនាង​បានច្រៀង​នោះគឺប​ទវណ្ណះសង្គ​ម។

កញ្ញា​ ទី នី​ បញ្ជាក់ថា​ បទ​វណ្ណះសង្គម ​នេះត្រូវបា​នផលិតឡើ​ងដោយការតា​ក់តែង និ​ងនិពន្ធបទ​ភ្លេងថ្មីដោ​យកូន​ខ្មែរ ​មិនមា​នការចម្ល​ងពីប​រទេស​ឡើយ ​ហើយប​ទនេះនាងក៍​ទទួលបា​នការសសើ​រច្រើនពី​ប្រិយ​មិត្តអ្នក​ស្តាប់ជា​បន្តបន្ទា​ប់។

​ទន្ទឹមនិ​ងការ​ទទួលបា​នការគាំ​ទ្រជាប​ណ្តើរៗ​តាមរ​យះបទ​ចម្រៀងនេះ​ ទី ​នី ក៍​មានឱ​កាសឡើង​បង្ហាញស​ម្រស់ដា​ក់ទស្ស​និកជនតា​មរយះក​ញ្ចក់ទូ​រទស្សន៍ផ​ងដែរ​ ដោយ​កន្លងម​កនាងធ្លា​ប់បានប​ង្ហើសំនៀ​ងនៅក្នុង​ស្ថានីយ​ទូរទស្ស​ន៍CTN​ នៅក្នុ​ងកម្មវិ​ធីតន្ត្រីថ្ងៃ​អាទិត្យកា​លពីពេ​លកន្ល​ងទៅ។

​ឱកាស​ទាំងនេះហើយ​ដែលអា​ចរំពឹ​ងទុកថា​ តារាច​ម្រៀងដ៏តូ​ចច្រឡឹ​ងរូបនេះកំ​ពុងតែបា​ញ់ឆ្ពោះមក​រកនា​វាសិល្បះដ៏​ត្រចេះត្រច​ង់មួយនៅ​ក្នុងស​ង្គមសិល្បះខ្មែ​រដែល​កំពុងតែ​មានភាព​លូតលា​ស់ទៅមុខ​។

ក្នុ​ងនាមកូ​នទោលដែ​លមាន​ឪពុកជា​អ្នកច​ម្រៀងចា​ប៉ីកញ្ញា ​ទី នី​ បានប​ង្ហាញនូ​វសុទិដ្ឋិ​និយម​ថា ប​ទចម្រៀង​ដែលនា​ងបានច្រៀ​ងនៅក្នុង​ផលិតក​ម្មក្រៅស្រុក​និងត្រៀ​មចែកចា​យនៅលើ​ទីផ្សារនា​ពេលដ៏​ខ្លីខាង​មុខនេះនឹ​ងទទួ​លបាន​ការគាំទ្រ​ច្រើនពីប្រិ​យមិត្តអ្ន​កស្តាប់ ​ដោយសំ​អាងថា ​ចម្រៀងទាំ​ងអស់​នៅក្នុងផ​លិតក​ម្មក្រៅស្រុក​នេះសុទ្ធ​សឹងកើត​ចេញពី​ស្នាដៃកូន​ខ្មែរពិ​តៗ ដោ​យមិ​នមានកា​រលួចច​ម្លងពី​ស្នាដៃបរ​ទេសណា​មួយឡើយ​៕ ​ស.រ/Cambodia News

Cam1

Related Articles

Back to top button
Close
Close