សង្គ្រោះជាតិស្នើរឲ្យ គជប ចេញមុខដោះស្រាយបណ្ដឹង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៦សីហានេះ គណបក្សសង្គ្រោះជាតិបានស្នើរឲ្យ គ.ជ.ប ចេញមុខដោះស្រាយដោយផ្ទាល់នូវបណ្ដឹង ចំនួនបីខេត្ត គឺ ខេត្តកណ្ដាល សៀមរាប និង បាត់ដំបង ដែលគណបក្សសង្គ្រោះជាតិបានធ្វើការប្ដឹងតវ៉ា ។
លោកស្រី មួ សុខហួរ អ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បាននិយាយស្នើរឲ្យ អ្នកតំណាងជាន់ខ្ពស់របស់ គ.ជ.ប ទាំង ៩នាក់ មួយណាក៏បានត្រូវតែចេញមុខមកដោះស្រាយ នូវបណ្ដឹង ដែលគណបក្សសង្គ្រោះជាតិបានដាក់ទើបចាត់ទុកថាជាការត្រឹមត្រូវ។
លោកស្រី បន្តថា« មិនឃើញមានសមាជិក គជប ណាម្នាក់សោះចេញមុខដោះស្រាយ មានន័យថា អត់មានចៅក្រមសុទ្ធសាធ។»លោកស្រី បានអះអាងថា« គជប មានចេតនាទៅហើយដោយមិនចុះមកមើល ហើយមិនមានសាវនាការឲ្យបានត្រឹមត្រូវដូច ដែលបានចែងនៅក្នុងច្បាប់»។
អ្នកស្រីបន្ថែមថា ក្នុងនាមគណបក្សសង្គ្រោះជាតិជាដើមបណ្ដឹង ទៅប្ដឹងចៅក្រមនៅឯណា បើចៅក្រមមិនព្រមចេញមុខមកផង ហើយអ្នកបច្ចេកទេសយកលេសថាជាបច្ចេកទេស ហើយបច្ចេកទេសធ្វើខុសទៀត។
នៅព្រឹកថ្ងៃទី១៦ សីហានេះ គជប បានប្រកាសថា នឹងដោះស្រាយបណ្ដឹងជួនគណបក្សសង្គ្រោះជាតិ តែមិនឃើញមាន អ្នកតំណាងជាន់ខ្ពស់របស់ គជបណាមួយចេញមុខដោះស្រាយឡើយ។ហើយអ្នកសារពត៌មាន ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរពីលោក ទេព នីថា អគ្គលេខា គ.ជ.ប ដោយលោកប្រាប់ថា ជាប់រវល់ប្រជុំ៕ បេឡា/Cambodia News