ពៅ ​លីដា ​ស្ងប់​ស្ងាត់​ក្នុង​ការ​ថត​ភាព​យន្ត ​និង​ពិធី​ការិនី​

ភ្នំ​ពេញ​៖​ ​ធ្លាប់​តែ​​​ជា​តា​​​រា​​​មា​ន​​​កា​រ​ងា​រ​​​ធ្វើ​ជា​ប់​ៗ​គ្នា​​រ​ដឹ​ក​​​កាល​ពី​មុ​ន​​​នោះ​ ​ប៉ុ​ន្តែ​​នៅ​​​ពាក់ក​ណ្តា​ល​​ឆ្នាំ​ ​២​០​១​៣​ ​នេះ ​ពៅ​ ​លី​ដា​ ​បាន​​​ស​ម្តែ​ង​​​ការ​ងឿ​ង​ឆ្ង​ល់ ​ជុំ​វិ​ញ​​​កា​របា​ត់​​​ដំ​ណឹ​ង​​ថ​ត​​​ភា​ព​យ​ន្ត​ ​​ខុ​សពី​​​ពេ​ល​មុន​ ​ខ​ណៈ​ដែ​ល​​នា​ង​​​នៅតែ​​​ដើ​រ​​​លើ​​វិ​ថី​​ចា​ស់​ ព្រោះ​​​ទោះជា​​​យ៉ា​ង​ណាក្តី​ ​នាង​មិ​ន​​ចោ​ល​កា​រ​​ងារ​​​ដែល​​​ធ្លាប់​តែ​​​ជួ​យ​​ស្ទួ​យ​​​ឱ្យ​​នា​ង​​​មា​ន​ការ​​ចាប់​អា​រ​ម្មណ៍​​​ពី​ ​​ម​ហាជ​ន​​នេះ​ឡើយ​។

Cam8កា​ល​ពី​ពេ​ល​​​ក​ន្ល​ងទៅ​ ​ក​ញ្ញា​ ​ពៅ​ ​លី​ដា​ ដែ​ល​​​ស្ងា​ត់​​​កា​រ​ថ​ត​​ភា​ព​យ​ន្ត​ ​និ​ង​​​កំ​ពុ​ង​កាន់​​​កា​រ​ងា​រ​​​ជា​​​ពិ​ធី​​​កា​រិ​នី​​​នៅ​​ទូ​រ​ទ​ស្ស​ន៍​​​អ​ប្ស​រា ​ក្នុ​ង​​​ក​ម្ម​វិ​ធី​​ដែ​ល​មា​ន​​​ឈ្មោះ​ថា ​“​ជី​វិ​ត​​មា​ន​ន័​យ​”​ បា​នឱ្យ​ដឹ​ង​ថា ​ប្រ​ហែ​ល​​​ម​ក​ពី​ក្នុង​​រ​ដូ​វ​​​នេះ​ ​មា​ន​​ភ្លៀ​ង​​​ធ្លា​ក់​ ​ទើ​ប​​នាង​​​មិ​ន​មា​ន​​​គេ​​​ទា​ក់​ទ​ង​​ម​ក​។​ ​ម្យ៉ា​ង​ទៀ​ត​ ​នា​ង​​​ថា ​ស​ព្វថ្ងៃ​​​ក៏​មា​ន​តា​រា​​​សិល្បៈ​​​ស្រ​ក​រ​​​ក្រោ​យ​ ​​រី​ក​​ឡើង​​​ព្រោ​ង​ព្រា​ត​​ផ​ង​ដែ​រ​ ​ទើ​ប​​​ធ្វើ​​ឲ្យ​​​ទី​ផ្សា​រ​កា​រ​ងារ​​​កា​ន់​ ​តែ​​​ចង្អៀ​ត​ទៅ​ៗ​ ​ហើ​យ​​​តារា​​​ស្រ​ក​រ​​​មុ​ន​​ដូ​ច​​​នា​ង​ ​ក៏​​បា​ត់​ប​ង់​​​ឱ​កា​ស​​ស​ម្តែ​ង​​​ច្រើ​ន​​​ដែ​រ​។

នៅពេ​ល​​​សួ​រ​​​រឿ​ង​​ស្នេ​ហា​​ផ្ទា​ល់​ខ្លួន​ ​តា​រា​​ស​ម្បុ​រ​​ស្រ​អែ​ម​ស្រ​ស់​​​រូ​បនេះ​​​និ​យាយ​ថា​ ​បេះដូង​​​នាង​​​នៅ​​ទំ​នេ​រ​​ស្អា​ត​ ​មិ​នមា​ន​​​ពា​ក់ព័​ន្ធ​​​ជា​មួយ​​បុ​រ​ស​​ណា​​​ម្នា​ក់​​​នោះទេ​ ​បើ​ទោះ​បីជា​​​ក​ន្ល​ង​ម​ក ​នា​ង​​​ធ្លា​ប់​​លេ​ច​ឮ​​​ព័​ត៌​មា​ន​​ស្នេ​ហា​ ​អ្ន​ក​នេះ​ ​អ្នក​នោះ​​​ក៏​ដោ​យ​។

កា​​​ល​​​ពី​​​ដើ​​ម​​ឆ្នាំ​​​ ​​​២​​​០​១​​៣​​​​ ​ពៅ​​ ​​​លី​​​ដា​​​ ​​​ក៏​​​​ទ​​​ទួ​​ល​​​បា​ន​​​ឱ​កា​ស​​​ចេ​ញ​ទៅ​​​ច្រៀ​ង ​និ​ង​​​ស​ម្តែ​ង​​​នៅ​​​ប្រ​ទេស​​​អូ​ស្ត្រា​លី​​​ផ​ង​ដែ​រ​ ​និង​​​មា​ន​បុ​រ​ស​ៗ​អា​ណិ​ក​ជ​ន​​​អូ​ស្ត្រា​លី​​ចោ​ម​រោ​ម​​​សុំ​​ស្នេ​ហ៍​​​មិ​ន​តិ​ច​​ឡើ​យ​។​ ​ប៉ុន្តែ​​​កាលណោះ​ ​ពៅ​ ​លី​ដា បា​ន​ប​ដិសេ​ធថា ​នា​ង​​មិ​នបា​ន​​​ជួ​ប​នឹ​ង​​​រឿ​ង​បែប​​​នោះ ​ដូ​ច​​​គេ​និយា​យ​​​ឡើ​យ ​តែ​​​នា​ង​​បា​ន​​​ឲ្យ​​ដឹ​ង​ថា​ ​ក្នុ​ង​​ដំ​ណើ​រ​​​ក្រៅប្រ​ទេស​លើ​ក​​នោះ​ ​នា​ង​​​ពិ​ត​ជា​​​អា​ច​​កើ​ប​​​ប្រា​ក់​​​បា​ន​​ច្រើ​ន​។​

ពៅ​ ​លី​ដា​ បា​ន​​​ក្លា​យ​ជា​​​តា​រា​​សិ​ល្បៈ​ ​ក្រោ​យ​ពី​​​ជា​ប់​​​ជុំ​​​ផ្តាច់​ព្រ័​ត្រ​​​ក្នុង​កា​រ​​​ប្រ​ល​ង​​ក​ញ្ញា​​​ឯ​ក​​​ព្រី​​​ដ​​ស្តុ​​​ន​​​នៅ​​​ ប៉ុស្តិ៍​​​លេ​ខ​៩ ​កា​ល​ពី​​​ឆ្នាំ​២០​០​២​ ​។​ ​នា​ង​​លេច​ធ្លោ​គួ​រ​សម​​​ក្រោ​យ​ពី​​​បា​ន​​សម្តែ​ង​​​ក្នុ​ង​​​រឿ​ង​ ​“ក្លិ​ន​​​ផ្កា​​​បី​​​ស្រ​ទា​ប់”​ ​នៅ​​​ប៉ុ​ស្តិ៍​​​បា​យ័​ន​ ​និ​ង​​រឿង​ “រល​ក​សំឡេ​ង​”​ ​នៅ​​​ទូ​រ​ទស្ស​ន៍​ ​ស៊ី​​​ធី​​អិ​ន​ ​ក្នុ​ង​​តំ​ណែ​​ង​​ជា​​​តួ​​​កូ​នក្រ​មុំ​​​ចា​ម​ ។​

ប៉ុ​ន្តែ ​ជី​វិ​ត​​​ឯ​កជ​ន​​​រ​ប​ស់​​នា​ង​​​ទើ​ប​តែ​​ត្រូ​វ​បា​ន​​​គេ​​​តាម​ដា​ន​ ​ក្រោ​យ​ពី​​បា​ន​​​ជួ​ប​​​បុ​រស​​​ឋា​នៈ​​​ផ្កាយ​​​បី​ ​ដែ​ល​​​អះ​អាងថា​ ​ជា​​​ឪពុក ​ប៉ុន្តែ​​​នៅ​តែ​មាន​​អ្នក​​ស​ង្ស័​យ​ថា​ ​បុ​រស​​​ឧ​​​ត្ត​​​ម​​​សេនីយ៍​​​រូប​នោះ​ ​ជា​​​កំ​ណាន់ចិត្ត​​រ​ប​ស់​​តារា​​​វ័​យ ​២២​ឆ្នាំ​រូ​ប​នេះ​ ​តែនា​ងបាន​ច្រា​ន​ចោ​ល ​៕​ ស.រ/Cambodia News

Cam3Cam4Cam0Cam7

Related Articles

Back to top button
Close
Close