សន្តិ​សុខ​នៅ​តែ​រឹត​បន្តឹ​ង​នៅ​ពេល ​លោក ​សម​ រង្ស៊ី​លើក​ពេល​ចូលក​ម្ពុជា ​

ភ្នំ​ពេញ​៖ កំលាំង​សមត្ថកិច្ច​នគរបាល​ទាំងក្រុមៗ ត្រូវគេ​ដាក់ពង្រាយ​នៅ​ពាសពេញ​រាជធានី បន្ទាប់ពី​មានការ​ប្រកាស​កាន់​តែ​សន្ធាប់​ទៅ​ពី​សំណាក់​មេដឹកនាំ​ គណបក្សប្រឆាំង​ថា​នឹង​ត្រៀម​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រសិនបើ​ ភាព​មិន​ប្រក្រ​តី​​នៃ​ការបោះឆ្នោត មិន​ត្រូវបាន​ដោះស្រាយ។

រថយន្តពន្លត់អគ្គីភ័យដែលអាជ្ញាធរបានពង្រាយនៅម្តុំសួនវត្តបុទុមវតី។
រថយន្តពន្លត់អគ្គីភ័យដែលអាជ្ញាធរបានពង្រាយនៅម្តុំសួនវត្តបុទុមវតី។

ជួន​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាសថា​មេដឹកនាំ​របស់ខ្លួន​លោក សម រង្សី នឹង​វិល​ត្រលប់​ចូល​ប្រទេស​វិញ​នៅ​ថ្ងៃ ប្រ​ហ​ស្ប​តិ៍​ទី ១៥ សីហា​នេះ កងកំលាំង​សន្តិសុខ ហាក់ដូច​មានការ​បង្កើន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ បើ​ទោះណាជា​ការវិល​ត្រលប់​របស់លោក សម រង្សី ត្រូវបាន​លើក​ទៅ​ថ្ងៃក្រោយ​ក៏ដោយ។

នៅលើ​សួ​ម​ច្បារ​វត្ត​បុ​ទុម​វ​តី នគរបាល​ទាំងកងៗ ត្រូវបាន​ដាក់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន មេបញ្ជាការ​បាន​កោះប្រជុំ​ជួរ​ជា​ញឹកញាប់​ដើម្បី​ធ្វើការ​ណែនាំ​នៅក្រោម​ សំពត់​តង់​ព័ណ៌​សរាង​ទ្រវែង ដែល​មើលទៅ​ហាក់ដូចជា​ជំរុំ​ទ័ព ដែល​បោះទីតាំង​ដើម្បី​ត្រៀមប្រយុទ្ធ​នឹង​អ្វីមួយ។

ក្រឡេក​ទៅ​មើល​ក្បែរផ្លូវ​ចូលទៅ​កាន់​សួន​កុមារ​នៅ​ទល់មុខ​អគារ​រដ្ឋសភា​ ចាស់​វិញ រថយន្ត​អគ្គីភ័យ​  ពី​បី​ទៅ​បួន​គ្រឿង​ក៏ត្រូវ​គេ​ដាក់​តម្រៀប​គ្នា​ជាមួយនឹង​វត្តមាន​កងកំលាំង ​ជាច្រើន​នៅ​ទីនោះ​ផងដែរ។ រូប​​​ភាព​បែបនេះ​គ្មាន​នរណា​មួយ​មិនដឹង​នោះទេ ដោយ​អ្នកលក់ដូរ​នៅ​ទីនោះ​និយាយដូចៗគ្នា​ថា ជាការ​ដាក់​កំលាំង​សមត្ថកិច្ច​ខុសពី ប្រក្រតីភាព​ចំពេល ដែល​មាន​ការប្រកាស​ធ្វើបាតុកម្ម​របស់ លោក សម រង្សី។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ធ្លាប់បាន​ប្រកាស​កន្លងមក​នេះ​ថា ការ ពង្រាយ​កំលាំង​សន្តិ​សុខ​​ជាច្រើន​កន្លែង គឺ​ក្នុង​គោលបំណង​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ខណៈដែល​មានការ​ផ្សព្វផ្សាយ​ពី​មេដឹកនាំ​គណបក្ស​ជាច្រើន​ដង​ពី​គំរោង​ធ្វើ​ មហា​បាតុកម្ម តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close