នី មុនីនាថជួបបញ្ហាកើតជម្ងឺរលាកបំពង់សំឡេង
ភ្នំពេញ៖ តារាសម្តែងដែលច្បាមយកប្រជាប្រិយភាពតាមរយៈតួអង្គកម្សត់តួចសោកបានយ៉ាងល្អត្រូវចិត្តមហាជននាងនី មុនីនាថមួយរយៈនេះនៅតែមមាញឹកនិងការងារសិល្បៈស្ទើរតែរកពេលសម្រាកសម្រួលកាយឲ្យបានស្រួលខ្លួនគ្មាន។
នី មុនីនាថក្នុងពេលដែល សិល្បៈកាន់តែស្ទុះឡើងនាងមិនដែលទោតចោលរាល់សំណើចេញថតរឿងណាឡើយដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារនិងទុករកស៊ីថ្ងៃក្រោយ។ម្ល៉ោះហើយការដែលនាងប្រឹងប្រែងនេះបានបង្កឲ្យតារាស្រគត់ស្រគំម្នាក់ជួបបញ្ហាមួយចំនួនផ្នែកសុខភាពដោយសារតែនាងមានអាការៈរលាកបំពង់សំឡេងរាល់ថ្ងៃមិនទាន់សះស្បើយដែលជារឿងមួយធ្វើឲ្យសាមីខ្លួនភ័យព្រួយជាប្រចាំ។
បើទោះជាពេលនេះនី មុនីនាថស្ថិតក្នុងអាការៈជាអ្នកជម្ងឺដែលត្រូវក្រុមគ្រូពេទ្យចេញបញ្ជាឲ្យសម្រាកសម្រួលកាយឲ្យបានល្អប្រសើរព្រោះតែរងសម្ពាធជម្ងឺរលាកបំពង់ករៀងធ្ងន់ទៅៗក៍តារាសម្តែងទឹកមុខស្លូតរូបនេះហាក់នៅមិនទាន់ដាច់ចិត្តលាឈប់មួយរយៈសម្រាកនៅផ្ទះនៅឡើយទេព្រោះតែនឹកស្តាយការងារដែលក្តាប់បានទឹកប្រាក់មួយចំនួនដែលរុញឲ្យនាងអាចដោះស្រាយជី វភាពបានច្រើន។ប្រសិនជាគេកត់សម្គាល់រាល់ការឡើងនិយាយតាមវេទិកាសិ ល្បៈនានាមួយរយៈចុងក្រោយនេះនាងនី មុនីនាថគឺមានសំឡេងនិយាយប្រែប្រួលប្លែកណាស់ចេញជាសំឡេងស្អកៗមិនលះឡើយសូម្បីតែស្រែកច្រៀងម្តងៗក៍ចេញសំឡេងស្អកញឹកញាប់ហើយនាងតែងតែសម្តែងការអភ័យទោសដល់មហាជនដែលនាងច្រៀងនិយាយមិនបានល្អដូចមុនព្រោះតែមានសុខភា ពមិនអំណោយផលពិសេសផ្នែកសំឡេង។
តាមប្រភពអ្នកសិល្បៈបានបង្ហើបថាអានាថមិនសូវជាស្រួលខ្លួនប៉ុន្មានទេគ្នាចេះតែប្រឹងប្រែងជាប្រចាំឲ្យតែគេហៅសម្តែងបានលុយព្រោះតែនាងស្តាយៗឱកាសទាន់គេត្រូវការទោះជានាងឈឺបំពង់កឈានដល់ពេទ្យសុំឲ្យសម្រាកឲ្យច្រើនក៍នាងនៅតែមិនទាន់ធ្វើតាមការប្រាប់របស់ក្រុមគ្រូពេទ្យដែរ។សូម្បីតែក្រុមគ្រួសារនាងក៍ទទូចឲ្យសម្រាកនៅផ្ទះខ្លះទៅចាំស្រួលខ្លួនដូចដើមចាំគិតររឿងរកប្រាក់ឡើងវិញសំខាន់បញ្ហាសុខភាពជាគោលបើដួលហើយទៅជារឿងខាតលើសដើម។
ឆ្លើយតបនិងករណីនេះនី មុនីនាថដែលជួបបញ្ហាបំពង់សំឡេងពេលនេះតែមើលទៅរូបរាងនៅតែស្រស់ផូរផង់មិនដូចអ្នកឈឺបានថ្លែងថាការពិតនាងមានបញ្ហាផ្នែកបំពង់សំឡេងនេះយូរថ្ងៃមកហើយមែននិងតែងតែទៅណាមកណាវិចស្ពាយថ្នាំពេទ្យទៅជាមួយជាប្រចាំមិនសូវជាអត់ឡើយ។បើសិនជាស្តាប់តា មពេទ្យបញ្ជានាងប្រហែលជាពន្យាពេលចេញមុខសិល្បៈមួយរយៈខ្លីដើម្បីស ម្រាកមើលបំពង់កឲ្យបានធូរស្បើយព្រោះយូរហើយនាងមិនទាន់ធូរទេនិយាយម្តងៗចេញស្អករាល់លើកដែលបញ្ហានេះនាងកំពុងតែគិតខ្លះដែរព្រោះទោះយ៉ា ងណាសុខភាពក៍ជាកក្តាសំខាន់ដែរបើដួលទៅច្បាស់ជាខាតទាំងដើមទាំងចុង ។
តារាស្រគត់ស្រគំជាប់តំណែងខាងតួយំរូបនេះប្រាប់ទៀតថាមូលហេតុដែលនាងមិនសូវបានយកពេលសម្រាកឲ្យស្រួលខ្លួនមកពីមានការងារខ្លះត្រូវជាប់ក្នុងកិច្ចសន្យាបំពេញដែលមិនអាចចោលបានទើបនាងចេះតែឈ្មុលទៅធ្វើទាំ ងឈឺជាមិនហ៊ានចោលទេដើម្បីរក្សាតួលេខនៃលក្ឋខណ្ឌការងារនិងជៀសវាងគេថាយើងមិនទទួលខុសត្រូវក្នុងពេលទទួលការងារ។អ៊ីចឹងហើយភាពស្អករ បស់នាងគឺបណ្តាលមកពីពេលសម្តែងម្តងៗពេលបារ៉ូលខ្លះនិយាយតិចៗខ្លះនិយាយឮហើយប្រឹងទើបនាងប្រែប្រួសចេញទៅជាស្អកបូករួមទាំងការងារខា ងពិធីការិនីផងទើបអ្វីកាន់តែប្រែប្រួលទៅតែម្តង។
ទោះយ៉ាងណានាងនឹងមិនបណ្តោយឲ្យផ្នែកជម្ងឺនេះវាយលុកនាំឲ្យខាតបង់ទីផ្សារសិល្បៈឡើយនាងនិងរកវិធីព្យាបាលឲ្យស្បើយហើយការងារថ្មីៗក៍នាងគិតខ្លះដែរមិនចាប់យកទៀតទេព្រោះខ្លាចកាន់តែបាក់ទៅៗមិនល្អទេ។មហាជនដែលគាំទ្រនាងនៅតែជូនពរឲ្យនាងមានសុខភាពល្អដូចដើមដើម្បីបន្តការងារសិល្បៈដូចមុនជាបន្តទៀត៕ ស.រ/Cambodia News