ជន​ជាតិ​ថៃ​បាញ់​សម្លាប់​ ពល​ករ​ខ្មែរ​ពីរ​នាក់​

ភ្នំ​ពេញ​៖ បើតាម​ប្រភពព័ត៌មាន​ពី​បាងកក​ប៉ុស្តិ៍ របស់​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា កម្មករសំណង់​២​នាក់ ដែលជា​ជន​ជាតិ​ខ្មែរ ត្រូវបាន​កម្មករ​ជនជាតិ​ថៃ​បានសម្លាប់​កាលពី​យប់​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា ឆ្នាំ​២០១៣   នៅក្នុង​ខេត្ត ឈុន​បុរី ប្រទេស​ថៃ​។

​Camតាមប្រភព​ព័ត៌មាន​​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​នេះ​មាន​ឈ្មោះ ហួច ញឿ​ម ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ឡា អាយុ ២៨​ឆ្នាំ ជា​ជនជាតិខ្មែរ និង​បាន​ធ្វើចំ​ណាក​ស្រុក​ទៅធ្វើជា​កម្មករសំណង់​នៅក្នុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា នៅ​យប់​ថ្ងៃកើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ បាន​ផឹកស៊ី​និង​បាន​ចាក់​ភ្លេង​រាំ​កម្សាន្ត​។ ខណៈនោះ​ក៏មាន​ជនជាតិ​ថៃ​២​នាក់ បាន​ដើរ​ឆ្លង​កាត់​ទីនោះ ហើយ​បានធ្វើការ​ស្តីបន្ទោស​ឲ្យ​ជនរងគ្រោះ​ទាំង​២​នាក់ ពី​រឿង​ចាក់​ភ្លេង​នាំ​ឲ្យ​រំខាន​ដល់​អ្នកជិតខាង ប៉ុន្តែ​ត្រូវបាន​ជនរងគ្រោះ​តបត​ទៅវិញ ក៏​បង្កើត​ទៅជា​ជម្លោះ​ពាក្យសម្តី​នឹង​គ្នា​មួយ​ប្រាវ​។​

បន្ទាប់ពី​ឈ្លោះ​គ្នា​រួចហើយ ជនជាតិ​ថៃ​ទាំង​២​នាក់​នោះ​ក៏បាន​ដើរ​ត្រឡប់​ទៅ​ហៅ​បក្ខពួក​មក​ធ្វើការ​ព្រួត​វាយ​លើ​ជនរងគ្រោះ​ទាំង​២​នាក់​។ ក្នុង​ហេតុ​ការណ៍​​វាយ​ប្រតាយប្រតប់​គ្នា​នោះ ជនជាតិ​ថៃ​បាន​ដក​ភ្លើង​បាញ់​សំដៅ​ទៅលើ​ជនរងគ្រោះ​ទាំង​២​នាក់ បណ្តាល​ឲ្យ​ដួល​ប្រកាច់​ស្លាប់​យ៉ាង​អា​ណោច​អា​ធ័ម​។ ក្រោយ​ពេល​បង្កហេតុ​ពួកគេ​ក៏បាន​នាំគ្នា​រត់គេចខ្លួន​បាត់។

ក្រោយ​មក​ ជនដៃដល់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ ប៉ា​តា​យ៉ា ចាប់ខ្លួនបាន និង​កំពុង​តែធ្វើ​ការ​សាកសួរ​ដើម្បី​ស្វែងរក​បក្ខពួក​ដទៃទៀត​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕ Cambodia News

Related Articles

Back to top button
Close
Close