នៅថ្ងៃឈប់ទៅបោះឆ្នោតរថយន្តតាក់ស៊ីមួយចំនួននៅតែឡើងថ្លៃ
កម្មករនៅតែប្រឈមមុខនឹងការចំណាយសោហ៊ុយសម្រាប់ការធ្វើដំណើរទៅតាមខេត្តដើម្បីចូលរួមការបោះឆ្នោតខណៈដែលរថយន្ត ឈ្នួលមួយចំនួនបានដំឡើងថ្លៃ។
កម្មការិនីរោងចក្រ កាណាស៊ីតធី ម្នាក់ឈ្មោះឌី អាយុជាង៣០ឆ្នាំ និយាយថា គាត់ធ្វើដំណើរទៅខេត្តកំពង់ធំ ចំពោះតំលៃ ថ្ងៃធម្មតា គឺតែ ១៥០០០ រៀល ប៉ុណ្ណោះ បើនៅថ្ងៃបុណ្យម្តងៗគឺតំលៃចាប់ពី ២០០០០រៀលឡើងទៅ តែសំរាប់ថ្ងៃទៅបោះឆ្នោតនេះវិញគឺ តំលៃ ២០០០០រៀល គឺឡើង ៥០០០០រៀល។
កម្មករមួយចំនួនទៀតក៏បានត្អូញត្អែរបែបនេះដែរអំពីការឡើងថ្លៃរថយន្តតាក់ស៊ី។ ក្នុងឱបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣នេះ កម្មករ កម្មការិនីរោងចក្រគឺបានឈប់សំរាកពីការងារដើម្បីទៅចូលរួមបោះឆ្នោត។
អ្នកមានដែលមានឈ្មោះបោះឆ្នោតនៅខេត្តជិតៗគឺឈប់សំរាក ៣ថ្ងៃ ចំណែកអ្នកដែលមានឈ្មោះបោះឆ្នោតនៅខេត្តឆ្ងាយៗ គឺឈប់សំរាក៥ថ្ងៃ។
សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ដល់អ្នកម៉ៅការបេន ឲ្យរថយន្តតាក់ស៊ីគ្រប់ប្រភេទ សូមកុំឲ្យតំឡើងថ្លៃឈ្នួលរថយន្តនៅពេលដែលពលរដ្ឋ ទៅស្រុកកំណើតចូលរួមការបោះឆ្នោត៕