គ.ជ.ប ​ពន្យារ​ពេល​ចេញ​លទ្ធ​ផល​បណ្តោះ​អាសន្ន​

7bafa7363becd919380f6a7067000d49ភ្នំពេញ​៖ តាម​ប្រតិទិន​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៥​នេះ ការ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ ថ្ងៃទី១០ សីហា ស្អែក​នេះ។ ប៉ុន្តែ​ គ.ជ.ប បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ​ថា ការ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នឹង​មិន​អាច​ធ្វើ​បាន​ទៅ​តាម​ការ​គ្រោង​ ទុក​នោះ​ទេ។

មូលហេតុ​ត្រូវ​បាន​ គ​.ជ.ប បញ្ជាក់​ថា ​មក​ពី​របាយ​ការណ៍​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ថ្ងៃ​បោះឆ្នោត​សម្រាប់​ការ​ បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៥ មិន​ទាន់​បាន​ពិនិត្យ​ចប់​សព្វ​គ្រប់​នៅ​ឡើយ។

គ​.ជ.ប បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា សម្រាប់​លទ្ធផល​បណ្តោះ​អាសន្ន នៃ​ការ​បោះឆ្នោត ខ្លួន​នឹង​ធ្វើ​ការ​ប្រកាស​នៅ​ពេល​ខាង​មុខ៕ Cambodia News

Related Articles

Back to top button
Close
Close