ពល​រដ្ឋ​ភ័យ​ខ្លាច​ចំពោះ​ការ​ចល័ត​ទ័ព ​និង​សព្វាវុធ​

ភ្នំ​ពេញ​៖ ប្រជាពល​រដ្ឋ​រស់​នៅ​តាម​រាជធានី​ខេត្ត​មួយ​ចំនួន មាន​ការ​ព្រួបារម្ភ និង​មាន​ចម្ងល់​ចំ​ពោះ​សកម្ម​ភាព​ចល័តកង​ទ័ពតាម​រថយន្ត​របស់​រាជ​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត​សភាអាណាត្តិទី​៥ ថ្ងៃ​ទី​២៨ កក្កដា ​ប៉ុន្តែ​ត្រូវ​បាន​បន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ឆ្លើយ​ថា ពល​រដ្ឋ​ទាំង​អស់​មិន​ត្រូវ​ព្រួបារម្ភ​នោះ​ទេ​ ហើយ​សន្ថិសុខជាតិ​ក៏​មិន​ទាន់ធ្លាក់ដល់​ត្រូវ​ប្រើកម្លាំង​ទ័ព​នោះ​ដែរ។

រូបក្នុងបណ្តាញសង្គម Facebook
រូបក្នុងបណ្តាញសង្គម Facebook

ចំ​ពោះ​ព័ត៌មាន​ទាក់​ទង​ទៅ​នឹង​សកម្ម​ភាព​ចល័តទ័ព ឬសព្វាវុធ តាម​រថយន្ត​របស់​រាជ​រដ្ឋាភិ​បាល​នៅ​ក្នុង​ពេល​មាន​ដំ​ណឹង​​ថា គណបក្សសង្គ្រោះជាតិ​មាន​គម្រោង​ធ្វើ​មហាបាតុកម្ម​តវ៉ាលទ្ធផល​បោះ​ឆ្នោត ដែល​មាន​ភាព​មិន​ប្រក្រតី ដែល​បញ្ហានេះ​បាន​ធ្វើប្រជាពល​រដ្ឋ​រស់​នៅ​តាម​រាជធានីភ្នំ​ពេញ​ និង​តាម​បណ្តាល​ខេត្ត​មួយ​ចំនួន​មាន​ការ​ព្រួបារម្ភយ៉ាង​ខ្លាំង​។

ប្រជាពល​រដ្ឋ​រស់​នៅ​ស្រុក​បារាយណ៍ ខេត្តកំ​ពង់ធំ​ និង​ស្រុក​ជើង​ព្រៃ ខេត្ត​កំ​ពង់​ចាមបាន​ឲ្យ​អ្នក​រាយការណ៍ព័ត៌មាន​ដឹង​ថា នៅ​ពេល​ជិត​ភ្លឺថ្ងៃ​ទី​៨ ខែសីហា ពូក​គាត់​ឃើញ​មាន​រថ​ពាសដែក​ ឫអាស្គុត របស់​កង​ទ័ព​ជាង​ ៥គ្រឿង​ បាន​បើក​តាម​ផ្លូវ​ជាតិ​លេខ​៦ សំ​ដៅ​មក​រាជ​ធានីភ្នំ​ពេញ​។

ការ​ចល័ត​កង​ទ័ព​ទាំ​ង​នោះ​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋមាន​ចម្ងល់ ​ដោយ​មិន​ដឹង​ថា ​រាជ​រដ្ឋាភិបាលចល័តទ័ព​ក្នុង​ហេតុ​ការណ៍​អា​អ្វី​នោះ​ទេ​ ព្រោះ​គ្មាន​ប្រភព​បង្ហើប​ឲ្យ​​ប្រជាពល​រដ្ឋ​បាន​ដឹង​ទេ​ ដូច្នេះ​ ហើយ​ប្រជា​ពល​រដ្ឋ​បាន​ស្នើរ​ដល់​ថ្នាក់​ដឹង​នាំ​រាជ​រ​ដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ជួយ​បំ​ភ្លឺករណីចល័តកង​ទ័ព​នេះ៕ នាង/Cambodia News

Related Articles

Back to top button
Close
Close