​ផឹក​ស៊ីឌឺ​ដង​គ្នា ​បាញ់​ត្រូវ​ភ្លែក​ធ្លាយ​មក​ក្រោយ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី យប់​ថ្ងៃទី​០៦ ខែសីហា នៅ​ចំណុច​ផ្លូវ​លេខ​២១៥ កែង និង​ផ្លូវ​លេខ​២១២ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ​បុរស​ម្នាក់​ក្នុងចំណោម​៤​នាក់​ត្រូវ​គ្រាប់កាំភ្លើង​ត្រង់​ភ្នែក​ខាងស្ដាំ​ ធ្លា​យមក​ក្បាល​ខាង​ក្រោយ​​ដេក​ដួល​ក្នុង​ថ្លុកឈាម ខណៈដែល​អង្គុយ​ផឹកស៊ី​នៅក្នុង​ហាង​មួយ ហើយ​ប្រើប្រាស​ភាសារ​ឌឺដង ទៅ​ក្រុម​ម្ខាង​ទៀត ។ ​

ជនរងគ្រោះដែលត្រូវជនបង្កបាញ់ត្រូវភ្នែកស្ដាំធ្លាយមកក្រោយ
ជនរងគ្រោះដែលត្រូវជនបង្កបាញ់ត្រូវភ្នែកស្ដាំធ្លាយមកក្រោយ

ជនរងគ្រោះ​ដែល​ត្រូវ​គ្រាប់កាំភ្លើង​មានឈ្មោះ សុខ សេង​ធិ​ន អាយុ​២៣ ឆ្នាំ  មុខរបរ​ជា​យោធា បច្ចុប្បន្ន​ជា​សិក្ខាកាម​នៅ​សាលា​បណ្ដុះបណ្ដាល នាយទាហាន​ពេជ្រនិល ក្នុង​កងពលតូច​លេខ​៤១ និង មាន​ស្រុកកំណើត​នៅ​ភូមិ ស្រះ​ស្ដារ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

តាម​សម្ដី​សាក្សី​ឈ្មោះ ឈន សំ​អូន អាយុ​២៩​ឆ្នាំ ដែល​ត្រូវជា​បងថ្លៃ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ពេល​កើតហេតុ ពួកគាត់​ដែលមាន​គ្នា​៤​នាក់ បាន​អង្គុយ​នៅ​នឹង​តុ ចំណែក​ជនបង្ក​មាន​គ្នា ៥-៦​នាក់ មិនដឹង​ជា​ទាហាន​ឬ នគរបាល អង្គុយ​ជាប់​គ្នា​ខាងក្រោយ  ។ ពេលនោះ ជនបង្ក​បាន​ចូល​បន្ទប់ទឹក​ពេលចេញ​មកវិញ ជនរងគ្រោះ​បានដាក់​កៅអី​រាំងផ្លូវ​ធ្វើ​ឲ្យ​ទើស ពេលនោះ​ជនបង្ក បាន​ដើរ​វាង​ទៅ​អង្គុយ​តុ​របស់ខ្លួន​វិញ ហើយ​ក៏បាន​មើលមុខ​គ្នា​ទៅវិញទៅមក រួច​ក៏​ឈានទៅដល់​ការ​វាត​តប់​គ្នា​ប្រាវ​តែម្តង ។  គ្រានោះ​ជនបង្ក​បាន​ដក​កាំភ្លើង​បាញ់​ទៅលើ​ជនរងគ្រោះ ត្រូវ​ភ្នែក​ស្ដាំ​ធ្លា​យមក​ក្រោយ បណ្ដាល​ឲ្យ​ដេក​ដួល​ក្នុង​ថ្លុកឈាម រួចនាំគ្នាគេចបាត់ ។​

ភ្លាមៗ​ត្រូវបាន​រថយន្ត​សាមុយ​ទៅ​ដឹក​យកទៅ​មន្ទីរពេទ្យ កាលម៉ែត ។ ប៉ុន្តែ​រហូតដល់​ម៉ោង​២ និង​៣០​នាទី ជនរងគ្រោះ​ខាងលើ​ត្រូវបាន​បងប្អូន ហៅ​រថយន្តឈ្នួល​ដឹកយក​ទៅ​ស្រុកកំណើត ដោយសារតែ​បាន​ចម្លើយ​ពី​ពេទ្យ​ថា គ្មាន​សង្ឃឹម​ព្រោះ​របួស​ធ្ងន់ធ្ងរ ៕ ​Cambodia News

Related Articles

Back to top button
Close
Close