តុលាការកំពូលប្រកាសហាមគណបក្ស Jamaat-e-Islami មិនឲ្យចូលរួមបោះឆ្នោត
នៅ ថ្ងៃព្រហស្បតិ៍ ទី១ សីហា តុលាការកំពូលនៃប្រទេសបង់ក្លាដែសបានប្រកាសហាមឃាត់គណបក្ស Jamaat-e-Islami។ សម្រាប់ក្រុមចៅក្រម គណបក្សអ៊ីស្លាមដ៏ធំមួយនេះមិនបានគោរពតាមច្បាប់រដ្ឋ ធម្មនុញ្ញទេ។ សេចក្តីសម្រេចរបស់តុលាការកំពូលនឹងរារំាងគណបក្ស Jamaat-e-Islami មិនឲ្យចូលរួមបោះឆ្នោត និងដែលបានកើតមានឡើង បន្ទាប់ពីមានថ្នាក់ដឹកនំាមួយចំនួនរបស់បក្សនេះបានទទួលការកាត់ទោស ពីតុលាការទីក្រុងដាកា។
អ្វីៗ បានចាប់ផ្តើមដំបូងដោយបដ្ឋនាលិខិតមួយរបស់ប្រជាជនមួយក្រុម។ នៅក្នុងលិខិតនោះ ប្រជាជនបានយល់ឃើញថា គណបក្សអ៊ីស្លាម Jamaat-e-Islami មិនបានគោរពតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសទេ។ គណបក្សមួយនេះបានព្រៀងនៅក្នុងកម្មវិធីរបស់ខ្លួនដោយដើរតាមច្បាប់ របស់ Allah និងមានការរើសអើងចំពោះជនជាតិភាគតិច ព្រមទំាងស្រ្តីភេទ។ ការហ៊ានអះអាងយ៉ាងដូចនេះដោយប្រជាជនបានផ្អែកលើច្បាប់ រដ្ឋធម្មនុញ្ញឆ្នំា ២០១០ ដែលបានកំណត់បង់ក្លាដែសជារដ្ឋគ្រហស្ថ។
ដូច្នេះ សេចក្តីសម្រេចរបស់តុលាការកំពូលនៅពេលនេះបានធ្វើឡើង ដោយផ្អែកតាមការលើកហេតុផលរបស់ប្រជាជន។ ប៉ុន្តែ ការសម្រេចរបៀបនេះនឹងអាចផ្តល់ផលវិបាកយ៉ាងខ្លំាងនៅក្នុងសង្គម បង់ក្លាដែសទំាងមូល ពិសេសការងើបបះបោររបស់ក្រុមសកម្មជននៃគណបក្សមួយ នេះ។
ក្រៅពីគណបក្សអ៊ីស្លាម Jamaat-e-Islami នឹងអាចមានគណបក្សចំនួន ២៨ផ្សេងទៀតទទួលការកាត់ទោសស្រដៀងគ្នានេះ។ អ្វីដែលគ្រប់គ្នាកំពុងបារម្ភពេលនេះ គឺប្រតិកម្មរបស់សកម្មជននៃគណ បក្សអ៊ីស្លាម Jamaat-e-Islami។ គួរជម្រាបជូនថា ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានថ្នាក់ដឹកនំាបក្សនេះជាច្រើនរូបបានទទួលការកាត់ទោសពី បទឧក្រិដ្ឋក្នុងសង្រ្គាមដំណ្តើមឯករាជ្យ។
មានមនុស្សស្លាប់ជាង ១៥០នាក់ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នាឱកាសក្បួនបាតុកម្មគំាទ្រគណបក្ស Jamaat-e-Islami។ ដូច្នេះឃើញថា សេចក្តីសម្រេចរបស់តុលាការកំពូលពេលនេះនឹងអាចរុញច្រានប្រទេសឲ្យ ធ្លាក់ក្នុងភាពវឹកវរជាថ្មី៕ដោយ គួច គន្ធារ៉ា(RFI)