លោក​មូល ​សុវណ្ណ​គីរី ​ចាប់​អាជីព​ជា​តារា​ចម្រៀង​សារ​ជា​ថ្មី​

ភ្នំ​​ពេ​ញ​​​៖ ​​អត់​រ​យះ​ពេ​ល​ជា​ង​៨​ឆ្នាំ​ ​ដែល​អ​តិត Fr​e​sh​i​e Boys​ ​លោ​ក​មូ​ល ​សុ​វណ្ណ​គី​រី​​​បា​ន​បោះ​​ប​ង់​អាជីព​ជាតា​រា​ច​ម្រៀ​ង​មកធ្វើ​ជា​ជា​​​ពិ​ធី​​ក​រ​ និ​ងតា​​រាស​ម្តែង​ ​ហើយថ្មី​នេះក៏​លេ​ចឮថា លោ​ក​​​កំ​ពុង​តែចា​ប់​យក​អា​ជីពជា​តា​រាចម្រៀ​ងសា​រជា​ថ្មី​ម្ត​ង​ទៀ​ត ​នៅក្នុង​ផលិ​ត​កម្មដ៏ល្បី​ផ​ង​​ដែ​រ​។​ ​

Cam1ជួ​ប​ជាមួ​យ​លោ​ក ​មូ​ល​ ​សុវ​ណ្ណ​គី​រី​ ​កា​ល​ពី​ពេល​ថ្មី​ៗនេះ​លោ​ក​បានឲ្យ Cambodia News ដឹ​ង​​ថា ​ជាកា​រ​​​ពិ​តណា​ស់​ពេ​ល​នេះ​ ​លោក​បា​ន​ចា​ប់​អា​ជីព​ជាតា​រាច​ម្រៀងសា​រ​ជាថ្មីម្ត​ងទៀត​ ដែលពេ​​ល​លោ​កថ​តស​ម្លេង​បាន​​​ប្រហែល​ជា៤បទ​ហើយ ហើ​យបទ​ទាំងនេះ ​​​គឺ​សុទ្ធ​តែ​ជាបទ​​ដែ​ល​​លោក​​និ​ពន្ធ​ដោយ​ខ្លួ​នឯង​ផ្ទាល់​ផងដែ​រ​។​

អតិត Freshie Boys​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា កាលពីមុនលោកគឺជាតារា​ចម្រៀង​នៅក្នុងសផលិកម្មស្ទឹងសង្កែ តែ​គួ​ឲ្យ​សោក​ស្តាយខ្លាំងណាស់ខណះពេល​ដែល​​លោក ច្រៀងទើបតែបានជិត១០បទប៉ុណ្ណោះ ផលិត​​កម្ម​ក៏​ត្រូវ​បាន​បិត​តែ​ម្តង ដូច្នេះហើយ ទើបលោក​មិនសូវជាមានប្រជាប្រិយភាព​ដូចជាតារាចម្រៀងផ្សេងៗ។ ​

ពេល​នេះ​​លោក​​មា​ន​ឪ​កា​ស​​​សា​រ​​​ជា​ថ្មី​​​ បា​ន​ធ្វើ​ជា​តា​រា​ច​ម្រៀ​ង​ម្តង​ទៀ​ត​ ​តា​ម​បំ​ណ​ងប្រា​ថ្នារ​ប​ស់​លោក​។​ ​យ៉ា​ងណាមិ​ញ​​​លោ​ក​​​ក៏​សង្ឃឹម​ថា​ នៅ​ពេ​ល​ដែ​ល​លោ​ក​ប្រ​ឡូក​ចូ​ល​​វិស័​យ​​មួ​យនេះ​សារ​ជា​ថ្មី​ លោកនឹ​ង​​អា​ច​​ទទួ​ល​បា​ន​កា​រ​គាំទ្រច្រើន​ ​ពី​សំ​ណា​ក់​មហោ​ជន​និ​​ងមិ​ត្ត​អ្ន​ក​គាំ​ទ្ររូបលោ​ក​ ​។​

​លោ​ក ​សុ​វណ្ណ​គី​រី មិន​បា​ន​ប​ញ្ជា​ក់ប្រាប់ថា​​លោក​ចូ​ល​ច្រៀ​នៅ​ផ​លិ​ត​ក​ម្ម​ណា​នោះ​ទេ​ ​ដោ​យលោ​ក​គ្រា​​ប់តែ​ប​ង្ហើ​ប​ប្រា​ប់​ឲ្យ​ដឹ​ងថា​ ​ផ​លិ​ត​ក​ម្ម​ដែលលោ​កចូ​ល​ច្រៀងនោះ​​​គឺ​ជា​ផ​លិ​ត​​​ក​ម្ម​​​ដ៏​ល្បី​មួយ​តែ​​ប៉ុណ្ណោះ​។​ ​ជា​ង​នេះ​ទៅទៀ​ត​នោះ​នៅពេ​ល​ដែ​ល​លោ​ក​ប្រឡូ​ក​ធ្វើ​ជា​តា​រា​​​ច​ម្រៀ​ង​ពេ​ញសិ​ទ្ធ​ហើ​យ​នោះ​ ​លោ​ក​និ​ង​ឈប់​ពី​ដំ​ណែ​ង​ជា​ពិ​ធី​ក​រ​ផង​ដែ​រ​។​

​សូ​ម​ប​ញ្ជាក់ផ​ង​ដែ​ល​ថា​ ​លោ​ក​មូល​ ​សុ​វ​ណ្ណ​គី​រី​​​ បាន​ប្រ​ឡូ​ក​ចូ​ល​សិល្បះ​​​តាំ​ង​ពី​​​ឆ្នាំ​​២​០​០​៦​ម​ក​ម្លេះ​ ​តា​ម​​​រ​យៈ​​​ក​ម្មវិ​ធី​​ ​F​reshie​ Bo​ys ​and ​Girls​​​ ​ដោយ​​​​កាល​​​ណោះ​​​ ​លោក​គីរី​ ​​​ទ​ទួ​ល​​បា​ន​​​ចំ​ណា​ត់​ថ្នា​ក់​​​លេ​ខ​​​៣​។​​ ​ក្រោ​យ​ៗ​​​ម​ក​​​ទៀ​ត​​​ ​តា​រា​​​រូ​ប​​​នេះ​​​លេ​ច​​​មុខ​​​ក្នុ​ង​​​ការ​ងា​រ​​​សិ​ល្បៈ​​​បា​ន​​​ច្រើន​​គួ​រ​​​ស​ម​​​ ​ពោល​​​គឺ​​​ទាំ​ង​​ស​ម្ដែ​ង​​​រឿង​ ខារ៉ា​អូខេ​​ ​​ ពិធីករ​​ ​និ​ង​​ថ​ត​​ស្ប៉ត​​​ពាណិ​​​ជ្ជ​កម្ម​​មួយ​​ចំ​នួ​ន​​ទៀ​ត​។​​ ជា​ពិ​សេ​ស​ថ្មី​នេះ​ លោ​ក​សុ​វ​ណ្ណ​គី​រី​​​ត្រូវបា​ន​មហោ​ជ​ន​ជា​ច្រើន​​ចាប់​អា​​​រ​ម្ម​ណ៌​​​​ពី​ទេ​ព​​​កោសល្យ​​រ​ប​ស់លោ​ក​ខ​ណះ​ពេ​ល​ បា​នក្លា​យ​ជា​​​ពិធីករ​​​នៅ​​ស្ថា​នី​យ​​M​y​ ​V​T ។​ លើស​​​ពី​​​នេះ​​ទៅ​ទៀ​ត​នៅ​លោក​ ​ក៏ធ្លាប់​បា​នក្លាយ​​ខ្លួន​ជា​ម្ចាស់​​​ពា​ន​រង្វាន់​​ Freshie​​ គំរូ ​មួយ​រូ​ប​​ក្នុង​​​ចំណោ​ម​៧​​រូប​​ផ​ង​ដែរ​​៕​ ស.រ/Cambodia News

Cam2

 

Related Articles

Back to top button
Close
Close